Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ចង់ថតរូបស្អាតៗ ទៅឱ្យហើយ! បេះដូងច្រើនជាងគេ នៅប្រាសាទអង្គរ បន្តតាំងបង្ហាញត្រឹម ៣ ថ្ងៃទៀតទេ
ទៅណា សង្គម

ចង់ថតរូបស្អាតៗ ទៅឱ្យហើយ! បេះដូងច្រើនជាងគេ នៅប្រាសាទអង្គរ បន្តតាំងបង្ហាញត្រឹម ៣ ថ្ងៃទៀតទេ

អត្ថបទដោយ​៖ Muyly មេសា ២០, ២០២៣

BeyondTheGames នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ បានបញ្ជាក់ពីការតាំងបង្ហាញបេះដូងច្រើនជាងគេលើពិភពលោក នៅទីតាំងប្រាសាទអង្គរវត្ត ទឹកដីខេត្តសៀមរាប។

BeyondTheGames បានបញ្ជាក់ឱ្យដឹងថា ដើម្បីឆ្លើយតបតាមការសំណូមពររបស់បងប្អូន និង មហាជន ដែលមានបំណងមកទស្សនាការដាក់តាំងបង្ហាញបេះដូងច្រើនជាងគេលើពិភពលោក ជាពិសេសបងប្អូនភ្ញៀវទេសចរនៅទីឆ្ងាយ អាចចូលរួមទស្សនាបានដោយផ្ទាល់ យុទ្ធនាការ BeyondTheGames នឹងបន្តធ្វើការតាំងបង្ហាញបេះដូង នៅប្រាសាទអង្គរវត្ត រហូតដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣។

សូមរំឭកផងដែរថា នៅថ្ងៃទី ១១ ខែមេសា ​ឆ្នាំ ២០២៣ ក្រុមការងារ Guinness World Record បានប្រកាសជាផ្លូវការ កម្ពុជាបំបែកឯតទគ្គកម្មជាផ្លូវការ ១ លានបេះដូង ដោយសរុបចំនួនបេះដូងគឺ ៣ ៩១៧ ៨០៥ បេះដូង។ ការប្រកាសជាផ្លូវការនេះ ធ្វើឡើងនៅលើទឹកដីប្រាសាទអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការចូលរួមយ៉ាងកុះករពីសំណាក់ភ្ញៀវជាតិអន្តរជាតិ ឈរត្រៀមត្រាមុខបរិវេណអង្គរវត្ត ខណៈឯតទគ្គកម្ម ខាងលើបានប្រកាសក្រោយពីស្ថិតក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់ ក្រុមការងារ Guinness World Record៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់