តំបន់កោះស្ដេច ស្ថិតក្នុងទឹកដីខេត្តកោះកុង ជាភូមិសាស្ត្រសម្បូរទៅដោយកន្លែងលម្ហែដ៏មនោរម្យជាច្រើន មានភ្ញៀវទេសចរពេញនិយមទៅលេងកម្សាន្ត សម្រាកលម្ហែក្បែរមាត់សមុទ្រ នាថ្ងៃចុងសប្ដាហ៍ ក៏ដូចជាថ្ងៃបុណ្យទានផ្សេងៗជាដើម។
ថ្មីៗនេះ ប្រិយមិត្តអ្នកចូលចិត្តធ្វើដំណើរកម្សាន្ត និងអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវកន្លែងលម្ហែមួយ ក្នុងភូមិសាស្ត្រទឹកដីមនោរម្យខាងលើ ដែលនៅទីនោះមានឈ្មោះថា «កោះអភិជនរីស៊ត»។
កន្លែងលម្ហែដ៏មនោរម្យ និងស្រស់ស្អាតខាងលើ ត្រូវបានបង្ហោះដោយ ឧកញ៉ា សួរ រីរៈ នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៣ នេះ ដោយលោកបានបញ្ជាក់ឱ្យដឹងថា កន្លែងលម្ហែនេះ មិនមែននៅថៃ មិនមែននៅវៀតណាម មិនមែននៅបាលី មិនមែននៅម៉ាល់ឌីវនោះឡើយ តែជាតំបន់ទេសចរក្នុងប្រទេសកម្ពុជា ដែលទើបចាប់ផ្តើមដំណើរការសាកល្បងហើយ ស្ថិតនៅកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង៕
ប្រភព រូបភាព ៖ Oknha Vireak Suo