Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ណាត់ Crush ទៅលេងម្ដងទៅ! ៥ កន្លែងនៅសៀមរាប ល្អបំផុតសម្រាប់មើលថ្ងៃលិច និង ថតរូប
ទៅណា សង្គម

ណាត់ Crush ទៅលេងម្ដងទៅ! ៥ កន្លែងនៅសៀមរាប ល្អបំផុតសម្រាប់មើលថ្ងៃលិច និង ថតរូប

អត្ថបទដោយ​៖ Pandaa ឧសភា ១៤, ២០២៣

ខេត្តសៀមរាប ជាខេត្តមួយសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ ទីតាំងទេសចរណ៍ចម្រុះ និង កន្លែងកម្សាន្តកើតថ្មីជាច្រើន អមដោយអាហារឆ្ងាញ់ៗ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងណែនាំ ៥ កន្លែងនៅខេត្តសៀមរាប ដែលល្អបំផុតសម្រាប់អ្នកនិយមធ្វើដំណើរកម្សាន្ត និង ចូលចិត្តមើល ឬ ថតរូបពេលថ្ងៃលិច ហើយគយគន់ទេសភាពជជែកកម្សាន្តជាមួយមិត្តភក្ដិ និង គូស្នេហ៍។

១. ប្រាសាទភ្នំបាខែង

ប្រាសាទភ្នំបាខែង ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី ៩ និង ដើមសតវត្សរ៍ទី ១០ នៅក្នុងរាជព្រះបាទយសោវរ្ម័នទី ១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំធម្មជាតិមួយ និង ជាទីតាំងល្អបំផុតក្នុងការទស្សនាព្រះអាទិត្យហៀបលិច។ ក្រៅពីនោះ យើងក៏អាចមើលឃើញកំពូលរបស់ប្រាសាទអង្គរវត្ត បារាយណ៍ទឹកថ្លា និង ទេសភាពវាលស្រែក្បែរៗនោះផងដែរ។

២. តំបន់ភ្នំក្រោម

ភ្នំក្រោម មានចម្ងាយប្រហែល ១០ គីឡូម៉ែត្រ នៅខាងត្បូងក្រុងសៀមរាប និង ខាងជើងបឹងទន្លេសាប។ នៅលើកំពូលភ្នំមានប្រាសាទមួយក្រុម ដែលបានសាងសង់ឡើងពីថ្មភក់ នៅចុងសតវត្សរ៍ទី ៩ និង ដើម្បីសតវត្សរ៍ទី ១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី ១ ដោយទីនេះបានក្លាយជាកន្លែងល្អបំផុត ក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទបុរាណ និង ទេសភាពវាលស្រែយ៉ាងធំល្វឹងល្វើយនារដូវវស្សា ជាមួយព្រះអាទិត្យហៀបអស្ដង្គត។

៣. ប្រាសាទជ្រុង

ប្រាសាទជ្រុង ជាប្រាសាទតូចមួយ ដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃក្រុងអង្គរធំ នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ ដែលជាស្នាព្រះហស្តរបស់ព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី ៧។ សព្វថ្ងៃប្រាសាទនេះមានការពេញនិយមពីសំណាក់ភ្ញៀវទេសចរ ជាពិសេសអ្នកដែលចូលចិត្តជិះកង់ ពីព្រោះប្រាសាទជ្រុង ជាកន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏ពិសិដ្ឋ និង ពន្លឺដ៏ស្រទន់នៃព្រះសូរិយាពេញភ្នែក ហើយអាចទស្សនាទិដ្ឋភាពដងទន្លេបុរាណប្របរុក្ខជាតិតូចធំ និង ទូកកម្សាន្ដផងដែរ។

៤. ប្រាសាទនាគព័ន្ធ

ស្ថិតក្នុងតំបន់វង់ធំ ប្រាសាទនាគព័ន្ធ ជាទីតាំងដែលអ្នកទេសចរមិនថាជាតិ ឬ អន្តរជាតិតែងទៅដើម្បីគយគន់សម្រស់ធម្មជាតិដែលនៅជុំវិញប្រាសាទ ក៏ដូចជាមើលថ្ងៃលិចផងដែរ ដោយហេតុនៅជុំវិញនោះសម្បូរដោយទឹក និង ស្រឡះល្អងាយស្រួលក្នុងការថតរូប ជាដើម។

៥. ខ្នងបារាយណ៍

តំបន់ទេសចរណ៍ធម្មជាតិមួយនេះ បាន និង កំពុងទាក់ទាញអ្នកទេសចរឱ្យទៅកម្សាន្តយ៉ាងច្រើនកុះករ។ ខ្នងបារាយណ៍មានទីតាំងស្ថិតនៅ ខាងជើងព្រលានយន្តហោះសៀមរាប ខាងក្រោយវត្តស្វាយរមៀត ហើយអ្នកចង់ទៅកម្សាន្តនៅខ្នងបារាយណ៍ គួរតែទៅនាពេលរសៀលថ្ងៃជ្រេបន្តិច ដើម្បីផ្ដិតយកនូវរូបភាពដ៏ស្រស់ស្អាត ដោយអាចខ្ចប់ម្ហូបអាហារ ភេសជ្ជៈយកទៅអង្គុយញ៉ាំជុំគ្រួសារ មិត្តភក្តិ ឬ មនុស្សជាទីស្រឡាញ់នៅក្បែរមាត់ទឹកអមទៅដោយវាលស្រែខៀវស្រងាត់ អង្គុយចាំគយគន់សម្រស់ថ្ងៃហៀបលិច ជាមួយនឹងខ្យល់ជំនោរបក់តិចៗ៕

រូបភាពដោយ៖ ជំហាន
រូបភាពដោយ៖ ជំហាន
រូបភាពដោយ៖ ជំហាន
ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់