Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 កំពុងថ្វាយបង្គំព្រះស្រាប់តែបាក់រលំព្រះវិហារគ្រាំង មនុស្សធ្លាក់ចូលអណ្ដូងអស់បុណ្យ និង របួសជាង ៥០ នាក់
សង្គម

កំពុងថ្វាយបង្គំព្រះស្រាប់តែបាក់រលំព្រះវិហារគ្រាំង មនុស្សធ្លាក់ចូលអណ្ដូងអស់បុណ្យ និង របួសជាង ៥០ នាក់

អត្ថបទដោយ​៖ Pandaa មីនា ៣១, ២០២៣

សារព័ត៌មាន CNA បានចុះផ្សាយថា មកដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នេះ មានមនុស្សចំនួន ៣៥ នាក់ហើយបានស្លាប់ និង ១៦ នាក់ទៀតរងរបួស ដោយសារតែការធ្លាក់ចូលទៅក្នុងអណ្ដូងទឹកមួយនៅឯព្រះវិហារសាសនាហិណ្ឌូមួយកន្លែង ក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ក្រោយពីព្រះវិហារនោះបានបាក់រលំ។

តាមសារព័ត៌មានក៏បានឱ្យដឹងទៀតថា មនុស្ស ២៥ នាក់ បានធ្លាក់ចូលទៅក្នុងអណ្ដូងទឹក។ តាមការបញ្ជាក់ពីលោក Narottam Mishra រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា ៖ «យើងបានជួយសង្រ្គោះមនុស្សចំនួន ១៨ នាក់ ហើយប៉ូលិសក៏បានរកឃើញសាកសពចំនួន ៣៥ នាក់ដែរ ខណៈមនុស្សចំនួន ១៦ នាក់ទៀតបានរងរបួស»។

លោក Mishra ក៏បាននិយាយទៀតថា ៖ «ចំពោះឧបទ្ទវហេតុនេះ នឹងមានការស៊ើបអង្កេត ហើយចំពោះក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិត នឹងត្រូវជូនសំណង»។ ជាមួយគ្នានេះដែរ រូបភាពនៅតាមទូរទស្សន៍ឥណ្ឌា ក៏បានបង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់ ដែលបានប្រើខ្សែពួរ និង ជណ្ដើរ ដើម្បីទៅសង្គ្រោះអ្នកដែលជាប់ក្នុងអណ្តូងក្នុងរដ្ឋ Madhya Pradesh ។

គួរដឹងដែរថា ព្រះវិហារនានានៅទូទាំងប្រទេសឥណ្ឌា កាលពីថ្ងៃទី ៣០ ខែមីនាកន្លងទៅ គឺពោរពេញទៅដោយ អ្នកកាន់សាសនា ព្រោះជាថ្ងៃបុណ្យ Ram Navami ដែលជាថ្ងៃព្រះរាមប្រសូត៕

ប្រភព ៖ CNA

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់