
(វីដេអូ) អាណិតណាស់! ដល់ម៉ោងទទួលភ្ញៀវ ភ្លៀងមួយមេធំ ប៉ើងរោងការខ្ទេចខ្ទី បែកចានបែកកែវរាយពេញដី
ទិដ្ឋភាពគួរឱ្យអាណិតក្នុងពិធីមង្គលការមួយ កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Tiktok នាំគ្នាបញ្ចេញយោបល់អាណិតដល់កូនកំលោះកូនក្រមុំ និង ម្ចាស់ដើមការជាពន់ពេក ខណៈបានជួបគ្រោះធម្មជាតិខ្យល់ព្យុះបាក់រោងការអស់។
គណនី Tiktok មួយឈ្មោះ Channa Channa បានវីដេអូនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ បង្ហាញពីទិដ្ឋភាពក្នុងពិធីមង្គលការមួយស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរងការខូចខាតយ៉ាងខ្លាំង ដោយសារកម្លាំងព្យុះភ្លៀងមួយមេធំ បានបក់បោកចំរោងការនោះ បណ្ដាលឱ្យបែកចាន បែកកែវ ខ្ចាត់ខ្ចាយរាយពេញដី ចំណែករោងដែលបានសាងសង់រួច ក៏ប៉ើងខ្ទេចខ្ទីអស់។
តាមប្រភពពីម្ចាស់គណនី Tiktok រូបនេះ បានឱ្យដឹងថា កូនកំលោះកូនក្រមុំ និង ម្ចាស់ដើមការ កំពុងរៀបចំចាក់ភ្លេងការទទួលភ្ញៀវទៅហើយ បែរជាត្រូវខ្យល់ព្យុះប្រល័យរោងឱ្យខ្ទេចបែបនេះទៅវិញ ពិតជាគួរឱ្យអាណិតខ្លាំងណាស់។ សូចចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖