ខ្ទេចគ្មានសល់! បើកឆាកខែចែត្រ ភ្លៀងមួយមេ ប៉ើងរោងការនៅសំឡូត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងក្ដីសោកស្ដាយ ជុំវិញករណី ប៉ើងរោងការ ស្ថិតនៅភូមិ តាសាញត្បូង (អន្សោមត្មាត ) ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសារភ្លៀងមួយមេធំ។
ទិដ្ឋភាពរោងការប៉ើងដួលនេះ ត្រូវបានបង្ហោះឡើងដោយគណនីមួយដែលមានឈ្មោះ Hang Chakra ភ្ជាប់ជាមួយសារថា ៖ «មួយមេដើមឆ្នាំ ប៉ើងរោងការ ស្ថិតនៅភូមិ តាសាញត្បូង (អន្សោមត្មាត ) សំឡូត ២៨/០៣/២០២៣»។
សូមបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ នេះ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងពីស្ថានភាពអាកាសធាតុ នៅកម្ពុជាឱ្យបានដឹងថា តំបន់ទាំង ៣ អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ដល់ដើមខែ៕