ក្រុមហ៊ុន Disney ចាប់ផ្ដើមបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ ៧ ពាន់នាក់ ដើម្បីកាត់បន្ថយការចំណាយ
ក្រុមហ៊ុន Walt Disney Co. នឹងចាប់ផ្ដើមគម្រោងបញ្ឈប់បុគ្គលិកចំនួន ៧ ០០០ នាក់ចាប់ពីសប្ដាហ៍នេះទៅ ក្នុងបំណងកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន។
ការផ្ទុះបញ្ឈប់ការងារបុគ្គលិកទ្រង់ទ្រាយធំនេះដែរ នឹងធ្វើឡើងចំនួន ៣ លើក ដោយលើកដំបូង នឹងចាប់ផ្ដើមធ្វើនៅក្នុងសប្ដាហ៍នេះ ហើយ សម្រាប់ការបញ្ឈប់លើកទី ២ នឹងធ្វើឡើងនៅក្នុងខែមេសាខាងមុខនេះ និង ចុងក្រោយ នឹងធ្វើឡើងនៅដើមរដូវក្ដៅ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន Disney លោក Bob Iger កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ។
បើតាមការបញ្ជាក់ពីលោក Bob Iger បានឱ្យដឹងថា ការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុននេះដែរ គឺធ្វើឡើងដើម្បីជួយសន្សំប្រាក់ ៥.៥ ពាន់លានដុល្លារ ស្របពេលដែលជំនួញលើ video online កំពុងជួបបញ្ហាប្រឈមប្រកួតប្រជែង៕