អស់ស្ទះ! កូនចៅរកស៊ីមានបាន ចាយលុយទិញរថក្រោះ យន្ដហោះ ម៉ូតូក្រដាសដូចរបស់ពិតៗ សែនឆេងម៉េងជូនដូនតា
នៅរដូវកាលសែនផ្នូរចូលមកដល់ ជនជាតិចិន ឬ អ្នកជាប់ខ្សែស្រឡាយចិន តែងតែនាំគ្នាបោសសំអាតផ្នូរ សម្អាតស្មៅ ឬ ព្រៃឲ្យស្អាត រួចពូនជាដីឲ្យខ្ពស់ជាងដីធម្មតា ដើម្បីការពារកុំឱ្យឫសឈើចាក់ទម្លុះចូលដល់មឈូស ដោយសារតែបើសិនជាមានបញ្ហានោះមែនពួកគេជឿថានឹងនាំមកនូវគ្រោះកាច ជំងឺនានាដល់អ្នកនៅរស់។ បន្ទាប់មក សាច់ញាតិបងប្អូនកូនចៅ នឹងយកក្រដាសពណ៌ឆើតឆាយប្រក់ពីលើផ្នូរ យកដីរោយពីលើ រួចស្រោចទឹក ដើម្បីភាពត្រជាក់ត្រជុំដល់អ្នកនៅរស់ និង សែនម្ហូបអាហារទៅតាមលទ្ធភាព។
យ៉ាងណាមិញ ថ្មីៗនេះ មានវីដេអូមួយ កំពុងតែធ្វើឱ្យមានចាប់អារម្មណ៍មិនតិចឡើយ នៅតាមបណ្តាញសង្គម ដែលបង្ហាញឱ្យឃើញពីទិដ្ឋភាពនៅកន្លែងឆេងម៉េងមួយកន្លែង ដោយក្រៅពីការសែននំចំណីជាច្រើនហើយនោះ គេឃើញមានរបស់សែនធ្វើពីក្រដាសគ្រប់សព្វបែបយ៉ាង។
ក្នុងវីដេអូនេះ គេឃើញមាន ដាក់តាំងឡាន ម៉ូតូ ទូក យន្តហោះ គ្រឿងសង្ហារឹម តុ ទូ កៅអី គ្រឿងសម្ភារអេឡិចត្រូនិច សព្វសារពើ ដែលធ្វើពីក្រដាស ដោយមួយៗមានទំហំសឹងតែប៉ុនរបស់ពិតទាំងអស់ ជាពិសេសទៅទៀតនោះ គេថែមទាំងឃើញមានរថក្រោះទៀតផង។ ក្រោយឃើញបែបនេះហើយ មហាជននៅតាមបណ្តាញសង្គមវិញ ឃើញហើយពិតជាទប់សំណើចមិនជាប់ឡើយ ព្រោះមិននឹកស្មានថាពីមួយឆ្នាំទៅមួយឆ្នាំ របស់សែនឆេងម៉េង កាន់តែទំនើបថ្មីច្នៃប្រឌិតខ្ពស់ទៅៗបែបនេះឡើយ៕