ប្រយ័ត្នជួបសំណាងអាក្រក់មិនដឹងខ្លួន! រឿង ៧ យ៉ាងនេះ ដាច់ខាតមិនគួរធ្វើក្នុងពេលសែនផ្នូរឆេងម៉េង
រដូវកាលសែនឆេងម៉េងបានចូលមកដល់ គេសង្កេតឃើញថាបងប្អូនដែលជាប់សែស្រឡាយចិនហាក់មានការមមាញឹក ដោយខ្លះបានរៀបចំអីវ៉ាន់ ប្រមូលបងប្អូនដើម្បីទៅរៀបចំសែនផ្នូរតាមប្រពៃណី។
យ៉ាងណាមិញ តើអ្នកដឹងទេយោងតាមទំនៀមទម្លាប់ចិន គេមានតំណម ៧ យ៉ាងដែលអ្នកមិនគួរធ្វើអំឡុងពេលទៅសែនឆេងម៉េង។ ដោយក្នុងនោះមានដូចជា៖
១. កុំថតរូបនៅទីបញ្ចុះសព (ជាពិសេសនៅផ្នូរផ្សេងដែលមិនមែនជាសាច់ញាតិ) ព្រោះគេចាត់ទុកថាជាការមិនគោរព និងនាំសំណាងអាក្រក់។
២. កុំបោសសម្អាតផ្នូរបន្ទាប់ពីម៉ោង ៣ រសៀល ព្រោះគេមានជំនឿថានាំឱ្យមានរឿងមិនល្អ។
៣. កុំស្លៀកសំលៀកបំពាក់ដែលមានពណ៌ភ្លឺខ្លាំង ជាពិសេសពណ៌ក្រហម ហើយក៏មិនត្រូវស្លៀកពាក់ពណ៌ខ្មៅសុទ្ធដែរ។
៤. កុំប្រមាថផ្នូរដោយការស្ដោះទឹកមាត់ បន្ទោរបង់ និយាយសើចខ្លាំងៗពេលធ្វើពិធី។
៥. កុំបញ្ច្រាសលំដាប់នៃការគោរព ដំបូងគឺត្រូវបោសសម្អាតលម្អជុំវិញផ្នូរ អុជធូប និងឧទ្ទិស ចាក់ស្រា នឹងចុងក្រោយក្រាបថ្វាយបង្គំ។
៦. កុំទៅសួរសុខទុក្ខមិត្តភក្ដិ ឬសាច់ញាតិនៅថ្ងៃបញ្ចុះសព និងមិនត្រូវនាំអ្នកដែលមិនមែនជាសត្វញាតិទៅផ្នូរ បើសិនជាមិនមានការសែនព្រេនទទួលស្គាល់ (សង្សារក៏ត្រូវហាមឃាត់)
៧. កុំចូលរួមក្នុងការបោសសម្អាត ឬលម្អផ្នូរអ្នកដទៃដែលមិនមែនជាសាច់ញាតិ ព្រោះវានឹងនាំសំណាងអាក្រក់ចូលខ្លួន៕