ត្រៀមទឹកទុក! សង្កាត់មួយចំនួនក្នុងខណ្ឌ ៤ នេះ នឹងត្រូវដាច់ទឹកតាមពេលកំណត់នេះ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌចំនួន ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីជួសជុល និង តភ្ជាប់បំពង់ចែកចាយទឹកស្អាត។
ជាក់ស្ដែងទីតាំង និង ពេលវេលាដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកមានដូចជា ៖
១. ខណ្ឌពោធិ៍សែនជ័យ
– គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១៦០ម ចំនួន ០១ ទីតាំងនៅលើផ្លូវលេខ ២៩cc កែងនិងផ្លូវលេខ ១៤២cc ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេ ខ១៤១cc ដល់ផ្លូវលេខ ២១៤cc-២ នៅក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ទី ៣០ ខែមីនា ឆ្នាំ ២០២៣។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹក មួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់។
២. ខណ្ឌច្បារអំពៅ
– គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៦៣មម ចំនួន ១ ទីតាំងនៅលើផ្លូវលេខ ៣៦៩ ដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៣០PT-១ ដល់ផ្លូវលេខ ៣២PT-២ នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣។ ការងារកាត់ភា្ជប់បំពង់ចែក ចាយទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទី។
៣. ខណ្ឌសែនសុខ
– នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹកទំហំ ៦០០មម ទៅទំហំ ៥០០មម នៅលើផ្លូវលេខ ១១០ កែងផ្លូវលេខ ៥៥ ចាប់ពីផ្លូវលេខ ៥៩៨ រហូតដល់ផ្លូវលេខ ២០០៥ ស្ថិតនៅក្នុង ភូមិសាស្ត្រសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ គ្រោងបញ្ចូនសម្ពាធទឹកមកពីរោងចក្រ ផលិតទឹកស្អាតបាក់ខែង។ ការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកទំហំ ៦០០ មមទៅ ទំហំ៥០០មម ខាងលើ នេះតម្រូវឱ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា០៨ម៉ោង គឺចាប់ពី ម៉ោង២០:០០ នាទីយប់ ដល់ម៉ោង ០៤:០០នាទីទៀបភ្លឺ។
៤. ខណ្ឌដង្កោ
– គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១៦០មម ចំនួន ១ទីតាំងលើផ្លូវលេខ ៦០០ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៦០០ ដល់ផ្លូវលេខ ២២១០T នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣។ ការងារកាត់ភ្ជាប់ បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖