កូនគេកូនយើង! កូនភ្លោះមួយគូគេយកបោះចោល ត្រូវបុរសម្នាក់ឃើញនៅម្ដុំផ្លូវជាតិលេខ ៦ ចេញពីផ្សាស្គន់បន្តិច
ជារឿងដ៏គួរឱ្យអាណិតអាសូរ ដោយកូនភ្លោះប្រុស ២ នាក់ ត្រូវបានឪពុកម្ដាយបោះបង់ចោល និង ត្រូវបានបុរសម្នាក់រើសបាននៅម្ដុំផ្លូវជាតិលេខ ៦ ចេញពីផ្សារស្គន់បន្តិច ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ព័ត៌មានបឋមខាងលើ ទទួលបានតាមរយៈគណនីមួយដែលមានឈ្មោះ Sarak Kp Sarak Kp ដែលបានបង្ហោះវីដេអូប្រមាណជិត ១ នាទី បង្ហាញពីបុរសម្នាក់បីកូនភ្លោះ ២ នាក់ ដែលត្រូវម្ដាយបោះបង់ចោល ភ្ជាប់ជាមួយសារបែបនេះថា ៖ «បងប្រុសម្នាក់គាត់រើសបានកូនភ្លោះពីរ នាក់ នៅម្តុំផ្លូវជាតិលេខ ៦ ហេតុអ្វីបានជាគិតបែបនេះ ទុកកូនចោល»។
យ៉ាងណាមិញ នេះគ្រាន់តែជាព័ត៌មានបឋមដែល «ប្រជាប្រិយ» ទទួលបាន សម្រាប់ព័ត៌មានលម្អិតបន្ថែមពីកូនភ្លោះទាំង ២ នាក់ យើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖