ចេះតែមានស្នាមជាំពេញខ្លួនមិនដឹងមូលហេតុ ចុងក្រោយដាច់ចិត្តទៅពេទ្យ ទើបដឹងថាកើតមហារីក
នារីជនជាតិថៃម្នាក់ ទម្លាយរឿងមិននឹកស្មានរបស់ខ្លួន ដែលចេះតែកើតការជាំខៀវប្លែកលើរាងកាយ មិនដឹងមូលហេតុ ចុងក្រោយដាច់ចិត្តទៅរកពេទ្យ ទើបដឹងថាកើតមហារីកគ្រាប់ឈាមស។
នារីរូបនេះ បានឱ្យដឹងថា ដំបូងឡើយនាងកើតការក្តៅខ្លួន ក្តៅបាត់ៗ ហើយក្រោយមកនាងក៏អស់កម្លាំង ព្រមទាំងមានស្នាមជាំខៀវៗ តែក៏មិនសូវចាប់អារម្មណ៍ ព្រោះស្មានតែដើរបុករបស់នៅកន្លែងធ្វើការ។ ក្រោយមកទៀត នាងក៏មានឈាមហូរតាមអញ្ចាញធ្មេញ នាងមាត់ ឈឺក កម្តៅក៏កាន់តែឡើងខ្លាំង ទើបដាច់ចិត្តទៅរកពេទ្យ ព្រោះស្មានថាខ្លួនកើតកូវីដ។
នាងបានទៅដល់ពេទ្យ ហើយពេទ្យប្រាប់ថា ឈាមនាងចុះខ្លាំងណាស់ ឱ្យនាងសម្រាកនៅមន្ទីរពេទ្យសិន រួចនឹងបញ្ជូនឈាមនាងទៅពិនិត្យនៅមន្ទីរពេទ្យផ្សេងទៀត។ ចុងក្រោយលទ្ធផលចេញមក ទើបដឹងថា នាងបានកើតមហារីកគ្រាប់ឈាមស នាងត្រូវបាញ់ថ្នាំគីមីរហូតដល់ទៅ ៣ ដង និងត្រូវតាមដានអាការៈរហូតដល់ទៅ ២ ឆ្នាំឯណោះ ថាតើនឹងប៉ះពាល់ ឬមានអ្វីកើតឡើងទៀត។
ចុងក្រោយ នាងបានផ្តែផ្តាំមហាជនឱ្យប្រយ័ត្នជាមួយនឹងសុខភាពរបស់ខ្លួនឱ្យមែនទែន បើសិនជាមានអ្វីខុសធម្មតា ចូរប្រញាប់ទៅរកគ្រូពេទ្យ ដើម្បីពិនិត្យព្យាបាលឱ្យទាន់ពេលវេលា៕