Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 នាំ Crush ទៅលេងទៅ! កន្លែងថ្មីមួយនៅកែប ទេសភាពស្អាតខ្លាំង អង្គុយមើលថ្ងៃរៀបលិច ស្ដាប់សំឡេងទឹកសមុទ្រស្រស់ស្រាយណាស់
ទៅណា សង្គម

នាំ Crush ទៅលេងទៅ! កន្លែងថ្មីមួយនៅកែប ទេសភាពស្អាតខ្លាំង អង្គុយមើលថ្ងៃរៀបលិច ស្ដាប់សំឡេងទឹកសមុទ្រស្រស់ស្រាយណាស់

អត្ថបទដោយ​៖ Gminie មីនា ១៥, ២០២៣

មហាជននៅក្នុងបណ្ដាញសង្គម​នាំគ្នាផ្ទុះការចាប់អារម្មណ៍ កន្លែងលម្ហែមួយកន្លែង ដែលស្ថិតនៅក្នុងទឹកដីខេត្តកែប មានទេសភាពស្រស់ត្រកាល អាចអង្គុយមើលថ្ងៃរៀបលិច ស្ដាប់សំឡេងទឹកសមុទ្រស្រស់ស្រាយណាស់។

ទីតាំងមួយនោះ មានឈ្មោះថា «The Wave» ស្ថិតនៅក្នុង Kep West (Knai Bang Chatt – ថ្ងៃបាំងឆ័ត្រ) ដែលមានទីតាំងស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ «The Wave» គឺជាកន្លែងសម្រាកលម្ហែ ដែលអាចគយគន់ឃើញទេសភាពមាត់សមុទ្រ ឆ្នេរខ្សាច់ អមជាមួយនឹងទេសភាពជួរភ្នំ និង កោះតូចៗព័ទ្ធជុំវិញ។

អ្វីដែលកាន់តែពិសេសទៅទៀតនោះ ទីកន្លែងមួយនេះ ថែមទាំងអាចឱ្យអ្នកដែលបានទៅផ្ទាល់ សម្រាកលំហែអារម្មណ៍ ស្ដាប់សំឡេងទឹកសមុទ្រ មើលសម្រស់ថ្ងៃលិចយ៉ាងស្រស់ស្អាត  ស្រូបយកខ្យល់អាកាសបរិសុទ្ធ លាយឡំទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ សូមបញ្ជាក់ថា បើយោងតាមគេហទំព័រ www.kepwest.com បានឱ្យដឹងថា «The Wave» នឹងបើកដំណើរការ ស្វាគមន៍ភ្ញៀវឱ្យចូលទស្សនានៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះហើយ៕

 

ប្រភពរូបភាព៖ BLOOM Architecture

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់