Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ចែកគ្នាដឹង! ពេលគណនី​តេឡេក្រាម ត្រូវជនអាណាមិកលួចយក គួរសាកល្បង ៥ ជំហាននេះដើម្បីយកមកវិញ
បច្ចេកវិទ្យា សង្គម

ចែកគ្នាដឹង! ពេលគណនី​តេឡេក្រាម ត្រូវជនអាណាមិកលួចយក គួរសាកល្បង ៥ ជំហាននេះដើម្បីយកមកវិញ

អត្ថបទដោយ​៖ Muyly មីនា ៧, ២០២៣

​កម្មវិធីសារអេឡិចត្រូនិកតេឡេក្រាម​ (Telegram) កំពុងទទួលបានការនិយមប្រើប្រាស់ជាទូទៅដោយពលរដ្ឋកម្ពុជា ហើយទន្ទឹមគ្នានេះមានការជ្រៀតចូល ឬ លួចយកគណនីតេឡេក្រាមជាច្រើនករណីដោយជនអាណាមិក និង ប្រើប្រាស់គណនីទាំងនោះប្រព្រឹត្តិសកម្មភាពល្មើស ជាដើម។

ទាក់ទិនរឿងនេះ នាពេលថ្មីៗនេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ជាទូទៅបន្ទាប់ពីជនអាណាមិកលួចយកគណនីជនរងគ្រោះ ពួកគេនឹងធ្វើការផ្លាស់ប្តូរលេខទូរស័ព្ទ និង ដាក់លេខកូដ 2FA ដើម្បីកាន់កាប់ពេញលេញ ចំណែកជនរងគ្រោះពុំអាចធ្វើការលុប Session ឬ កែប្រែ Settings ដើម្បីទាញយកសិទ្ធិកាន់កាប់ត្រឡប់មកវិញបានឡើយ។ ដូច្នេះដើម្បីទាញយកគណនី​មកវិញ​ ជនរងគ្រោះអាចសាកល្បងរាយការណ៍ទៅកាន់ក្រុមហ៊ុនតេឡេក្រាម តាមរៀបដូចខាងក្រោម ៖

១. បើកកម្មវិធី Browser និង ចូលទៅកាន់គេហទំព័រដែលមានតំណភ្ជាប់ https://telegram.org/support

២. ក្នុងប្រអប់ Please describe your problem វាយបញ្ចូលនូវព័ត៌មានដូចខាងក្រោម ៖

– ប្រាប់ពីហេតុផលនៃការរាយការណ៍ (ឧទាហរណ៍ ៖ My account has been hacked)

– បញ្ជាក់ពីអាសយដ្ឋានអ៊ីម៉ែល ឬ លេខទូរស័ព្ទនៃគណនីដែលត្រូវបានគេលួចយក (ឧទាហរណ៍ ៖ Email: អាសយដ្ឋានអ៊ីម៉ែល ឬ Phone number: លេខទូរស័ព្ទ)

– បញ្ជាក់ពីទីតាំងប្រើប្រាស់ចុងក្រោយ (ឧទាហរណ៍៖ Last location: ទីតាំង)

៣. ក្នុងប្រអប់ Your email វាយបញ្ចូលអាសយដ្ឋានអ៊ីម៉ែលដែលអ្នកបានប្រើប្រាស់ភ្ជាប់ជាមួយគណនីតេឡេក្រាមរបស់អ្នក (ករណីពុំធ្លាប់បានភ្ជាប់ អ្នកអាចបញ្ចូលអ៊ីម៉ែលដែលអ្នកកំពុងប្រើប្រាស់)

៤. ក្នុងប្រអប់ Your phone number វាយបញ្ចូលលេខទូរស័ព្ទដែលអ្នកបានប្រើប្រាស់ភ្ជាប់ជាមួយគណនីតេឡេក្រាមរបស់អ្នក

៥. ចុចលើពាក្យ Submit ដើម្បីផ្ញើសេចក្តីរាយការណ៍ទៅកាន់ក្រុមហ៊ុនតេឡេក្រាម និង ឆែកប្រអប់សារអ៊ីម៉ែលរបស់អ្នកដើម្បីទទួលព័ត៌មានផ្សេងៗពីក្រុមហ៊ុនតេឡេក្រាម។

លើសពីនេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា ក៏បានធ្វើការក្រើនរំលឹកអំពីវិធីសាស្ត្រមូលដ្ឋាន ចំនួន ០៣ ក្នុងការបង្កើនសុវត្ថិភាពគណនីតេឡេក្រាម ដូចខាងក្រោម៖

១. ដាក់លេខសម្ងាត់ (2FA) ការពារគណនី ដោយចូល “Settings” -> “Privacy and Security” -> “Two-Step Verification” -> បើកដំណើរការ និងវាយបញ្ចូលលេខសម្ងាត់

២. ដាក់លេខកូដ (Passcode & Face ID) ដើម្បីចាក់សោរកម្មវិធី ដោយចូល “Settings” -> “Privacy and Security” -> “Passcode & Face ID” -> បើកដំណើរការ និង វាយបញ្ចូលលេខកូដ

៣. ចូលទៅកាន់កំណត់ត្រាឧបករណ៍ ដែលធ្លាប់ប្រើប្រាស់គណនីតេឡេក្រាមរបស់អ្នក ដោយចូលទៅកាន់ “Settings” -> “Devices” -> ធ្វើការលុប (Terminate Session) ឧបករណ៍ដែលពុំមែនជារបស់អ្នក ឬ អ្នកឈប់ប្រើប្រាស់៕

ប្រភព ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់