បច្ចុប្បន្នហាងកាហ្វេ មិនត្រឹមជាទីសម្រាប់គ្រាន់តែទទួលទានកាហ្វេមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងផ្ដល់នូវបរិយាកាសស្រស់ស្រាយក្នុងការសិក្សា និង បំពេញការងារផ្សេងៗ ដែលបានតម្រូវឱ្យម្ចាស់អាជីវកម្មរចនាសាងសង់ទីតាំងប្រកួតប្រជែងគ្នា ដើម្បីតម្រូវចិត្តអតិថិជនរបស់ខ្លួន។ ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំនូវទីតាំងហាងកាហ្វេល្បីៗចំនួន ១០ កន្លែងក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមានរចនាបថស្អាតប្លែក ស័ក្តិសមបំផុតសម្រាប់យុវវ័យ ហើយហាងទាំងនោះមានឈ្មោះដូចជា៖
១. HARI Bakery & Restaurant ៖ ហាងនេះមានទីតាំងស្ថិតនៅផ្លូវ សម្ដេចទេពវង្ស (ផ្លូវផ្សារញ៉ែ) ខេត្ត សៀមរាប។
២. Daily CupCake ៖ ហាងនេះមានទីតាំងនៅក្នុងក្រុងសៀមរាប។
៣. Triple Tree ៖ ទីតាំងស្ថិតនៅផ្លូវ ៧ មករា ក្រុងសៀមរាប ខេត្តសៀមរាប។
៤. កាំមឹ កាហ្វេ ៖ មានស្ថិតនៅក្នុងក្រុងសៀមរាប ដែលល្អបំផុតសម្រាប់អ្នកចូលចិត្តការតុបតែងបែបជប៉ុន។
៥. Moon Café ៖ ស្ថិតនៅផ្លូវលេខ ៦អា ភូមិ ពួកចាស់ ឃុំ ពួក ស្រុក ពួក ខេត្តសៀមរាប។
៦. Footprint Café – Siem Reap ៖ ស្ថិតនៅលើផ្លូវលេខ ២៦ ភូមិ វត្តបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងហាងកាហ្វេល្អបំផុតសម្រាប់អ្នកចូលចិត្តអានសៀវភៅ ព្រោះនៅទីនោះត្រូវបានរៀបឡើងដោយមានតុបតែងលម្អជាមួយសៀវភៅជាច្រើនប្រភេទ។
៧. Gelato and Coffee Lab Siem Reap ៖ ហាងនេះមានទីតាំងស្ថិតនៅសង្កាត់ផ្សារចាស់ ក្រុងសៀមរាប ស័ក្តិសមបំផុតសម្រាប់អ្នកចូលទីតាំង ដែលរៀបចំបែបអឺរ៉ុប ឬអាមេរិក។
៨. Astro Coffee and Eatery ៖ មានទីតាំងស្ថិតនៅលើផ្លូវសូកូឡា ក្រោយវិទ្យាល័យអង្គរ ក្រុងសៀមរាប។
៩. សួនសូកូឡា The Chocolate Garden ៖ ហាងកាហ្វេសួនសូកូឡា ស្ថិតនៅលើផ្លូវសូកូឡា ក្នុងក្រុងសៀមរាប ដែលកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវខ្មែរ និង បរទេស ដោយសារតែបរិយាកាសក្នុងហាងមានភាព សាមញ្ញ ស្ងប់ស្ងាត់មានទីធ្លាធំទូលាយ រួមជាមួយនឹងម្លប់ឈើពីធម្មជាតិដ៏ត្រឈឹងត្រឈៃ និង សួនស្មៅដ៏ធំទូលាយ ដែលបានរៀបចំឡើងសម្រាប់ឱ្យភ្ញៀវមានអារម្មណ៍ល្អ និង ស្ងប់ពេលចូលដល់។
១០. Cafista Siem Reap ៖ ហាងនេះមានទីតាំងនៅផ្លូវ វិថីអាចារ្យហែមជៀវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។