ខំអរកខិបកខុប ពេលជួសជុលផ្ទះឡើងវិញឃើញលុយជិត ៦ ម៉ឺនដុល្លារ តែស្តាយខ្លាំងព្រោះចាយមិនកើត
មានរឿងរ៉ាវមួយរបស់បុរសជនជាតិអេស្បាញម្នាក់ កំពុងធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ដែលគេបានរៀបចំជួសជុលផ្ទះ ស្រាប់តែប្រទះលុយសុទ្ធជិត ៦ ម៉ឺនដុល្លារ តែពិតជាស្តាយ ដោយលុយនោះចាយមិនបានទេ។
បុរសខាងលើ បានឱ្យដឹងថា ខ្លួនបានទៅរៀបចំជួលជុលផ្ទះមួយកន្លែង ដែលមានអាយុជាង ៤០ ឆ្នាំ ដើម្បីរស់នៅពេលចាស់ទៅ តែក៏ស្រាប់តែបានប្រទះលុយជាច្រើននៅក្នុងកំប៉ុងម្យ៉ាង ដែលលាក់នៅក្នុងជញ្ជាំងផ្ទះ រហូតដល់ជាង ៤៧ ០០០ ផោន ដែលស្មើនឹងជាង ៥ ៦០០០ ដុល្លារ។ យ៉ាងណាមិញ បុរសរូបនេះ ក៏បាននាំយកលុយទាំងនោះ ទៅធនាគារ ដើម្បីដូរជាលុយយូរ៉ូ តែគួរឱ្យសោកស្តាយខ្លាំង ដូរមិនបានឡើយ ព្រោះលុយទាំងនេះ គឺជាលុយចំណាស់ ដែលគេឈប់ផលិត ២០ ឆ្នាំមកហើយ ហើយមកទល់ពេលនេះ ក៏មិនចរាចរណ៍លើទីផ្សារដែរ។
ដោយឡែក កាលពីឆ្នាំ ២០២១ កន្លងទៅ បុរសរូបនេះ ក៏ធ្លាប់បានប្រទះលុយប្រភេទនេះ ខណៈទៅជួសជុលផ្ទះឱ្យគេផងដែរ តែកាលនោះសំណាងល្អ យកទៅដូរយកលុយយូរ៉ូបាន តែលើកនេះ អាចថាស៊យ ព្រោះគេឈប់ទទួលដូរបាត់ទៅហើយ៕