ព្រលឹងហោះចេញពីខ្លួន! នៅសុខៗ ថ្មយក្សមួយដុំ រមៀលបុកចូលក្នុងផ្ទះមួយទំហឹង បំផ្លាញខ្ទេចខ្ទីដូចខ្ទឹម
ថ្មីៗនេះ មានហេតុការណ៍មួយ បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅសុខៗស្រាប់តែមានដុំថ្មយក្សមួយដុំ មិនដឹងមកពីណា ទម្លុះចូលមកក្នុងផ្ទះមួយទំហឹង ម្ចាស់ផ្ទះសឹងអស់ព្រលឹង ប៊ិះអស់ជីវិត។
ហេតុការណ៍មួយនេះ បានកើតឡើងនៅរដ្ឋ Honolulu សហរដ្ឋអាមេរិក ដែលតាមព័ត៌មានបានឱ្យដឹងថា គ្រួសារនោះ ទើបតែផ្លាស់មករស់នៅផ្ទះមួយនេះ បានត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ហើយកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ បើតាមវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញថា នៅសុខៗស្រាប់តែមានដុំថ្មយ៉ាងធំមួយដុំ ប្រវែងប្រមាណ ១.៥ ម៉ែត្រ បានទម្លុះជញ្ជាំងចូលមក ធ្វើឱ្យស្រ្តីម្នាក់សឹងតែបាត់បង់ជីវិត បើសិនជាដើរទៅមុខតែមួយជំហានទៀត។ ដុំថ្មមួយដុំនោះដែរ ក៏បានធ្វើឱ្យខូចខាតរបស់របរក្នុងផ្ទះ ជាពិសេសគឺនៅកន្លែងបន្ទប់ទទួលភ្ញៀវ និង បន្ទប់ដេក ហើយចំណែករថយន្តដែលចតនៅខាងក្រៅផ្ទះ ក៏មានការខូចខាតដូចគ្នាផងដែរ។
យ៉ាងណាមិញ ខាងម្ចាស់ផ្ទះ ក៏ដូចជាអ្នកជិតខាងដែលនៅម្តុំនោះ បានឱ្យដឹងថា គេសង្ស័យទៅលើការដ្ឋានដែលជីកគាស់កាយថ្មនៅលើភ្នំក្បែរនោះផងដែរ ដែលមិនប្រយ័ត្នធ្វើឱ្យដុំថ្មធ្លាក់មកបែបនេះ។ ដោយឡែក គេបានឱ្យដឹងថា ថ្មមួយដុំនេះ បានធ្វើឱ្យខូចខាតកន្លែងជាច្រើនទៀតមុនរួចមកហើយ ទម្រាំតែបានធ្លាក់ចូលមកដល់ផ្ទះមួយខ្នងនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖