Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 អុញ! សួនសត្វមួយនៅអាមេរិក អាចឱ្យភ្ញៀវដាក់ឈ្មោះឱ្យកន្លាតដូចឈ្មោះសង្សារចាស់របស់ពួកគេ រួចយកវាទៅបោះឱ្យសត្វដទៃស៊ី
សង្គម

អុញ! សួនសត្វមួយនៅអាមេរិក អាចឱ្យភ្ញៀវដាក់ឈ្មោះឱ្យកន្លាតដូចឈ្មោះសង្សារចាស់របស់ពួកគេ រួចយកវាទៅបោះឱ្យសត្វដទៃស៊ី

អត្ថបទដោយ​៖ Pandaa មករា ៣១, ២០២៣

សារព័ត៌មាន CNN បានចុះផ្សាយថា សួនសត្វ San Antonio នឹងអនុញ្ញាតឱ្យអ្នកចូលទស្សនាអាចដាក់ឈ្មោះឱ្យសត្វកន្លាតតាមឈ្មោះសង្សារចាស់របស់ពួកគេបាន រួចហើយយកវាទៅបោះឱ្យសត្វដទៃស៊ីជាចំណី។

សួនសត្វ San Antonio បានប្រកាសផ្ដល់ជូននូវឱកាសពិសេសសម្រាប់អ្នកដែលមានបំណងចូលទស្សនាសួនសត្វអាចដាក់ឈ្មោះកន្លាតតាមឈ្មោះសង្សារចាស់របស់ខ្លួនបាននៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ (១៤ កុម្ភៈ) កន្លងមក ហើយកន្លាតមួយក្បាល គឺមានតម្លៃ ១០ ដុល្លារ ហើយបន្ទាប់ពីដាក់ឈ្មោះហើយ អ្នកទស្សនាក៏អាចយកកន្លាតនោះទៅឱ្យសត្វចិញ្ចឹមផ្សេងទៀតស៊ីជាចំណី។

យ៉ាងណាមិញ សួនសត្វ San Antonio បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីរៃអង្គាសប្រាក់ប្រចាំឆ្នាំឈ្មោះ «Cry Me a Cockroach» ដែលនឹងជួយគាំទ្រចក្ខុវិស័យរបស់សួនសត្វនេះ ដើម្បីធានាបាននូវអនាគតសម្រាប់សត្វព្រៃនៅក្នុងរដ្ឋតិចសាស់ និង ជុំវិញពិភពលោក។

ដោយឡែក សម្រាប់អ្នកដែលមិនចាប់អារម្មណ៍លើសត្វកន្លាត ក៏អាចជ្រើសរើស សត្វដទៃផ្សេងបាន ឬ រើសជាបន្លែផ្លែឈើ ដែលមានតម្លៃចាប់ពី ៥ ដុល្លាររហូតដល់ ២៥ ដុល្លារ។ អ្នកដែលបានចូលរួមនឹងទទួលបានកាត Digital Valentine’s Day Card បង្ហាញពីការគាំទ្ររបស់ពួកគេសម្រាប់សួនសត្វនេះ និង អាចផ្ញើកាតនេះបានទៅដល់សង្សារចាស់របស់ពួកគេបាន ដើម្បីប្រាប់ជាដំណឹងទៅសង្សារចាស់ពួកគេថា កន្លាត សត្វកណ្ដុរ ឬ បន្លែផ្លែឈើផ្សេងៗត្រូវបានដាក់ជាចំណីសត្វដទៃហើយ។

ចំណែកឯអ្នកដែលមានសង្សារចាស់ជាមនុស្សចរិតយ៉ាប់ ក្បាលរឹង អាចជ្រើសរើសបង់ប្រាក់ជាពិសេសសម្រាប់ក្នុងតម្លៃ ១៥០ ដុល្លារ ដែលរួមបញ្ចូលដូចជា សារជាវីដេអូផ្ទាល់ខ្លួនទៅកាន់អ្នកទទួលបង្ហាញពីសត្វកន្លាត សត្វកណ្ដុរ ឬ បន្លែផ្លែឈើដែលគេដាក់ឈ្មោះត្រូវបានសត្វដទៃស៊ី។

គួរបញ្ជាក់ដែរថា លោក Cyle Perez ដែលជានាយកផ្នែកទំនាក់ទំនងសាធារណៈរបស់សួនសត្វបានថា ព្រឹត្តិការណ៍ប្រចាំឆ្នាំគឺជា ព្រឹត្តិការណ៍ដ៏ពេញនិយមមួយ ដោយកាលពីឆ្នាំមុនពួកគេបានទទួលប្រាក់បរិច្ចាគច្រើនជាង ៨០០០ ដុល្លារពីរដ្ឋទាំង ៥០ ក្នុងប្រទេស អាមេរិក និង ជាង ៣០ ប្រទេសផ្សេងៗគ្នាទៀត៕

ប្រភព៖ CNN

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់