មិនមែនពេទ្យក៏ធ្វើការបាន! មន្ទីរពេទ្យជាតិ តេជោសន្តិភាព រើសមន្ត្រីកិច្ចសន្យា ៣០០ នាក់ លើជំនាញ ១២ នេះ
មន្ទីរពេទ្យជាតិ តេជោសន្តិភាព នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ ថ្មីៗនេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា មន្ទីរពេទ្យជាតិ តេជោសន្តិភាព ឱ្យបានដឹងថា ខាងមន្ទីរពេទ្យត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៣០០ នាក់។
ក្នុងចំណោម ៣០០ នាក់ដែលជ្រើសរើសមានដូចជា ៖
១. គណនេយ្យ-រដ្ឋបាល ចំនួន ២០ នាក់
២. គណនេយ្យ (ផ្នែកសេវា) ចំនួន ២០ នាក់
៣. ក្រុមពិធីការ ចំនួន ១៥ នាក់
៤. កម្មករសែង ចំនួន ២០ នាក់
៥. អ្នកសម្អាត ចំនួន ៦០ នាក់
៦. ផ្នែកព័ត៌មានវិទ្យា ចំនួន ៣០ នាក់
៧. ផ្នែករថយន្តគិលានសង្គ្រោះ ចំនួន ៥០ នាក់
៨. ក្រុមថែសួន ចំនួន ២០ នាក់
៩. រោងជាង ចំនួន ១០ នាក់
១០. ផ្នែកបោកគក់ ចំនួន ៣០ នាក់
១១. អ្នកបើកបរ ចំនួន ២០ នាក់
១២. អ្នកកាន់ឡដុតសំរាម ចំនួន ០៥ នាក់
ដូច្នេះចំពោះបេក្ខជន-បេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញទៅយកពាក្យស្នើសុំចូលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀងរាល់ម៉ោងធ្វើការ (០៨:០០-១១:៣០, ១៣:៣០-១៦:៣០) ឬ អាចព្រីនឯកសារពី QR Code ផ្លូវការរបស់មន្ទីរពេទ្យជាតិ តេជោសន្តិភាពដូចខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៦:៣០៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖