Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អ្នករកស៊ីម្នាក់ស្នើគ្រូសាលាសំពៅលូន រកជាងកាត់សក់សិស្សឱ្យបានស្អាតបាត ហើយខ្លួនធានាចេញលុយឱ្យ
សង្គម

អ្នករកស៊ីម្នាក់ស្នើគ្រូសាលាសំពៅលូន រកជាងកាត់សក់សិស្សឱ្យបានស្អាតបាត ហើយខ្លួនធានាចេញលុយឱ្យ

អត្ថបទដោយ​៖ Muyly មករា ២៥, ២០២៣

សកម្មភាពចុះអនុវត្តវិន័យរបស់លោកគ្រូ និង ក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្ដេចតេជោហ៊ុន​សែន សំពៅលូន ស្ថិតនៅក្នុងបុរីង៉ិន វិត ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការវែកញែក និង ភ្ញាក់ផ្អើល ខណៈមានអ្នកខ្លះគាំទ្រ និង អ្នកខ្លះទៀតបង្ហាញអារម្មណ៍ពុំគាំទ្រចំពោះសកម្មភាពនេះ។

ទាក់ទិនទៅនឹងករណីនេះ អ្នកជំនួញមួយរូបឈ្មោះ រិន សុក្រិត្យ ដែលមានផេកឈ្មោះ Rin Sokreth បានប្រកាសពីការជួយចេញថ្លៃរ៉ាប់រងចំណាយកាត់សក់ជូនសិស្សនៅវិទ្យាល័យបែបនេះថា ៖ «សូមគោរពគណៈគ្រប់គ្រង វិទ្យាល័យសម្ដេចតេជោ ហ៊ុនសែន សំពៅលូន ខ្ញុំបាទ រិន សុក្រិត្យ ជាអ្នករកស៊ីតិចតួច។ ខ្ញុំបាទសូមលើកទឹកចិត្តឱ្យ​សាលាពង្រឹងវិន័យលើភាពមានរបៀបរៀបរយនៃសក់របស់សិស្សបុរស តែក៏ត្រូវតែស្អាតបាតសមសមរម្យដែរ។ ដូច្នេះហើយបើការកាត់សក់តាមបែបប៉េអឹមនោះគឺជាតម្រូវការរបស់​សាលា ខ្ញុំបាទសូម​ស្នើឱ្យ​គណៈគ្រប់គ្រងសាលា​រកជាងកាត់សក់​ដើម្បី​កាត់សក់​ឱ្យកូនសិស្សប្រុស​ទាំងអស់ឱ្យបានស្អាតបាត»។

អ្នកជំនួញខាងលើបានបន្តឱ្យដឹងថា លោកនឹង​រ៉ាប់រង​ថ្លៃចំណាយក្នុងការកាត់សក់​សិស្សទាំងអស់ដែល​សាលាតម្រូវ ដោយផ្ដល់នូវលេខទំនាក់ទំនង 096 66 76 097៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់