Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ខំទិញរបស់របរទៅលេងផ្ទះថ្ងៃចូលឆ្នាំ តែត្រូវឪពុកម្តាយដេញមិនឱ្យចូល ព្រោះនៅលីវយូរពេក
សង្គម

ខំទិញរបស់របរទៅលេងផ្ទះថ្ងៃចូលឆ្នាំ តែត្រូវឪពុកម្តាយដេញមិនឱ្យចូល ព្រោះនៅលីវយូរពេក

អត្ថបទដោយ​៖ Pandaa មករា ២៥, ២០២៣

សារព័ត៌មាន Thailand Post English បានចុះផ្សាយនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ នេះថា ស្រ្តីម្នាក់មានអាយុ ៣០ ឆ្នាំ ត្រូវបានឪពុកបណ្ដេញចេញពីផ្ទះ ព្រោះតែនៅលីវយូរពេក។

ស្ត្រីម្នាក់មានអាយុ ៣០ ឆ្នាំ មកពីខេត្ត Shandong បានទៅលេងឪពុកម្ដាយនៅថ្ងៃចូលឆ្នាំថ្មី ដោយមានទាំងអំណោយដូចជា អង្ករ និង ស្ពៃក្តោបជាច្រើនគីឡូ បែរជាត្រូវឪពុកម្ដាយមិនសប្បាយចិត្ត និង ត្រូវបានឪពុកបណ្តេញចេញពីផ្ទះ ព្រោះខឹងកូនស្រីនៅលីវ គ្មានមិត្តប្រុស រហូតដល់អាយុ ៣០ ឆ្នាំ។

មិនត្រឹមតែត្រូវឪពុកបណ្ដេញចេញតែប៉ុណ្ណោះទេ ប្អូនស្រីក៏មិនជួយហើយថែមទាំងបានសើចចំអក និង បានថតវីដេអូឌឺដងឱ្យបងស្រីថា ៖ «ខ្ញុំមិនដឹងទេ ប៉ាមិនពេញចិត្តបងដែលមកម្នាក់ឯង ឬមួយក៏គាត់មិនពេញចិត្តដែលបងយកអំណោយមកតិចពេក»។ យ៉ាងណាមិញ ក្រោយពីរឿងនេះត្រូវបានគេផ្សព្វផ្សាយ អ្នកនិយមលេងអ៊ីនធឺណែតភាគច្រើនបានបញ្ចេញមតិមិនពេញចិត្តជាច្រើនពីរឿងដែលប្អូនស្រីនោះបាននិយាយក្នុងវីដេអូ។

គួរបញ្ជាក់ដែរថា ស្រ្តីរូបនោះបានលើកឡើងដែរថា មូលហេតុដែលឪពុកម្តាយដេញចេញមិនឱ្យចូលផ្ទះនោះ អាចដោយសារឪពុកម្តាយរបស់ខ្លួនមានអារម្មណ៍អាម៉ាស់មុខ ព្រោះកូនស្រីធំហើយ តែនៅមិនទាន់រៀបការ បង្កើតគ្រួសារ និង មានផ្ទះសម្រាប់រស់នៅនោះ៕

ប្រភព៖ Thailand Posts English

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

CHARLES & KEITH សម្ពោធខូលិកសិនរដូវកាល Fall ឆ្នាំ 2023

កញ្ញា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ឈ្នះៗ ពិតប្រាកដមែន! foodpanda រកឃើញអ្នកឈ្នះរង្វាន់ប្រចាំខែដំបូងគេហើយ!

កញ្ញា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់