វ៉ឺតៗទៅ! ក្រសួងការពារជាតិ ប្រកាសរើសនាយទាហានរាប់រយនាក់ ចែកពាក្យដើមខែ ២
ក្រសួងការពារជាតិ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ នេះ បានជូនដំណឹងស្តីពីការជ្រើសរើសនិស្សិត-សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី ២៥ នាយទាហានទ័ពជើងគោកជំនាន់ទី ១៣ នាយទាហានបន្តវេនជំនាន់ទី ១៤ និងនាយទាហានជំនាញបច្ចេកទេសយោធា។
ចំពោះការចែកពាក្យ និង ទទួលពាក្យសុំចុះឈ្មោះចូលប្រឡងនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យការពារជាតិ។
ដោយឡែកលក្ខខណ្ឌជ្រើសរើសមានដូចជា៖
១. សញ្ជាតិខ្មែរ
២. មានអាយុពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យសុំចុះឈ្មោះចូលប្រឡង
៣. មានកាយសម្បទាគ្រប់គ្រាន់តាមតម្រូវការ ដើម្បីបំពេញមុខងារ
៤. មិនធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោស
៥. មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
៦. បុរសមានកម្ពស់ ១៦០ ស.ម និងនារីមានកម្ពស់ ១៥០ ស.ម ឡើងទៅ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖