Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 សំណង់វប្បធម៌បុរាណ ៦ កន្លែងដ៏ទាក់ទាញបំផុតនៅបាត់ដំបង អ្នកទេសចរមិនគួរមើលរំលង
ទៅណា សង្គម

សំណង់វប្បធម៌បុរាណ ៦ កន្លែងដ៏ទាក់ទាញបំផុតនៅបាត់ដំបង អ្នកទេសចរមិនគួរមើលរំលង

អត្ថបទដោយ​៖ Panda មករា ២២, ២០២៣

ខេត្តបាត់ដំបង គឺជាខេត្តមួយដែលត្រូវបានគេស្គាល់ថាជាខេត្តមានសំណង់ចាស់បុរាណជាច្រើន និង ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយផងដែរ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំឱ្យប្រិយមិត្តទាំងអស់គ្នាបានស្គាល់ពីសំណង់បុរាណចំនួន ៦ កន្លែង ដែលជាគោលដៅទេសចរណ៍ទាក់ទាញបំផុត មិនគួររំលងសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបប្រវត្តិសាស្រ្ត។

១. ប្រាសាទឯកភ្នំ

ប្រាសាទឯកភ្នំ មានឈ្មោះដើមថា នរេន្រ្ទគ្រាម ដែលមានន័យថា ភូមិរបស់ព្រះរាជា មានទីតាំងស្ថិតនៅក្នុងឃុំពាមឯក ស្រុកភ្នំឯក និង មានចម្ងាយ ១៤ គីឡូម៉ែត្រពីទីរួមខេត្ត បាត់ដំបង ដោយត្រូវបានកសាងឡើងនៅសតវត្សរ៍ទី ១១ ក្នុងឆ្នាំ ១០២៧ នៃគ.ស ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ១ និង ជាប្រាសាទដ៏ចំណាស់មួយដែលមានរំលេចក្បាច់ចម្លាក់ជាច្រើនមានភាពរស់រវើក។

២. ប្រាសាទស្នឹង

ប្រាសាទស្នឹង ស្ថិតនៅក្នុងបរិវេណវត្តស្នឹង មានទីតាំងនៅភូមិស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ ភាគខាងលិចនៃទីរួមខេត្តបាត់ដំបង ដែលបានកសាងឡើងនៅក្នុងអំឡុងសតវត្សរ៍ទី ១២ ហើយត្រូវបានចែកចេញជា ២ ផ្នែក គឺប្រាសាទស្នឹងខាងកើត និង ប្រាសាទស្នឹងខាងលិច។

៣. ប្រាសាទបាសែត

ប្រាសាទនេះមានឈ្មោះដើមថា ស្រីជ័យក្សេត្រ មានន័យថា ដែនដីនៃជ័យជម្នះ ដែលមានទីតាំងនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ហើយត្រូវបានកសាងឡើងដោយព្រះបាទ សូរ្យវរ្ម័នទី ១ និង កសាងឡើងក្នុងគោលបំណងតម្កល់សិវលិង្គ រួមជាមួយការឧទ្ទិសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនា។

៤. ប្រាសាទបាណន់

ប្រាសាទបាណន់ ជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ មានទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់ ដែលបានសាងសង់ឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី ១១ និង ចុងសតវត្សរ៍ទី ១២ ហើយរមណីយដ្ឋាននេះមានប្រាសាទនៅលើកំពូលភ្នំ ឯនៅជើងភ្នំមានគូទឹក និង ល្អាងសំខាន់ពីរគឺល្អាងមួយឈ្មោះ ល្អាងអង្គរបិទមាស មានន័យថាជញ្ជាំងគ្របដណ្ដប់ដោយមាស ទោះបីគេមិនឃើញមានមាសនៅទីនោះក៏ដោយ ក៏អាចឃើញទឹកបពោ្ចញពន្លឺផេ្លកៗស្រក់មកពីដំបូលល្អាង និង ល្អាងមួយទៀតឈ្មោះ ល្អាងឈូង ហៅថាឈូងអាជ័យ។ ដោយឡែកនៅជើងភ្នំ និង កំពូលភ្នំមានព្រៃឈើតូចធំដុះចំរុះគ្នាយ៉ាងក្រាស់ ដែលផ្ដល់ម្លប់ដ៏ត្រជាក់ ធ្វើឱ្យអ្នកទេសចរអាចស្ដាប់សំឡេងសត្វយំយ៉ាងពីរោះរណ្ដំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង សម្រាកកាយនៅក្នុងល្អាងយ៉ាងត្រជាក់។

៥. វត្តឥន្រ្ទាធិបតី ហៅវត្តសង្កែ

វត្តសង្កែ មានទីតាំងស្ថិតនៅក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ទីរួមខេត្តបាត់ដំបង ដែលត្រូវបានកសាងឡើងក្នុងអំឡុងឆ្នាំ ១៤៤០ ហើយជាវត្តធំជាងគេនៅក្នុងក្រុងបាត់ដំបង នាសម័យ ចៅពញា កថាថន ឈុំ ខណៈដែលស្ថាបត្យកម្មនៃព្រះវិហារគឺជាប្រភេទសំណង់មុខដាច់ដែលបច្ចុប្បន្នកម្រនឹងជួបប្រទះ។

៦. វត្ត បាការនិវេសន៍ ហៅវត្តកំផែង

វត្តកំផែង មានទីតាំងនៅក្នុងក្រុមទី ១០ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាវត្តមានវ័យចំណាស់ក្នុងចំណោមវត្តទាំង ២៧ ក្នុងក្រុងបាត់ដំបង។ អ្វីដែលពិសេសសម្រាប់វត្តនេះគឺបច្ចុប្បន្នជាកន្លែងដែលភ្ញៀវទេសចរណ៍បរទេសនិយមមកចូលថតរូប៕

ប្រភព និង រូបភាពដោយ៖ មន្ទីរទេសចរណ៍ ខេត្ត បាត់ដំបង

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់