Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 នៅជប៉ុន ផ្ទុះកូវីដ-១៩ សាជាថ្មី បណ្ដាលឱ្យមន្ទីរពេទ្យជាច្រើនទទួលរងសម្ពាធខ្លាំង
កូវីដ សង្គម

នៅជប៉ុន ផ្ទុះកូវីដ-១៩ សាជាថ្មី បណ្ដាលឱ្យមន្ទីរពេទ្យជាច្រើនទទួលរងសម្ពាធខ្លាំង

អត្ថបទដោយ​៖ Panda មករា ១០, ២០២៣

នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ សារព័ត៌មានបរទេសបានចុះផ្សាយថា ចំនួននៃការឆ្លងកូវីដ ១៩ នៅក្នុងប្រទេសជប៉ុន បានកើនឡើងយ៉ាងខ្លាំង បណ្តាលឱ្យមន្ទីរពេទ្យជាច្រើនទទួលរងសម្ពាធ ព្រោះតែត្រូវព្យាបាលមនុស្សចាស់ ដែលមានជំងឺប្រចាំខ្លួន និង មនុស្សដែលមានភាពស៊ាំនឹងមេរោគក្នុងខ្លួន។

ដោយឡែក សាស្រ្តាចារ្យ Tateda Kazuhiro នៃសាកលវិទ្យាល័យ Toho និង ជាសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាភិបាល បាននិយាយថា ចំនួននៃការឆ្លងប្រចាំថ្ងៃមានលើសពី ៤៥០ ០០០ ករណីកាលពីថ្ងៃទី ៩ កន្លងទៅ ហើយកាលពីសប្តាហ៍មុនមានប្រហែល ២០០ ០០០ ករណីថ្មីក្នុងមួយថ្ងៃ។

លើសពីនេះទៅទៀតលោកបាននិយាយទៀតថា គ្រឿងបរិក្ខារពេទ្យជួរមុខក៏ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង មុនពេលមានការផ្ទុះឡើងជាថ្មីនេះ ដោយអ្នកជំងឺជាច្រើនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រោះតែជំងឺផ្សេងទៀតដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល តែក្រោយមកបានធ្វើតេស្តវិជ្ជមានកូវីដ ១៩ ។

ចំណែកឯ ស្ថិតិរបស់ក្រសួងសុខាភិបាលជប៉ុនបានបង្ហាញរបាយការណ៍ថាគិតត្រឹមថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ នេះអ្នកស្លាប់ចំនួន ៣០១ នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេស ជប៉ុន បានកើនឡើងដល់ ៦០ ០០០ នាក់ចាប់តាំងពីមានការផ្ទុះឡើងនៃកូវីដ ១៩ ដែលភាគច្រើនជាមនុស្សចាស់។

គួរបញ្ជាក់ដែរថា មូលហេតុនៃការកើនឡើងភ្លាមៗនៃចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ គឺដោយសារអត្រាមនុស្សចាស់ដែលទទួលវ៉ាក់សាំងលើកទី ៣ គឺមានត្រឹមតែ ៦០ ភាគរយ ស្របពេលដែលអាជ្ញាធរកំពុងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្នុងការការពារ និង ដាក់ឱ្យនៅដាច់ពីគេ។ លើសពីនេះ រដ្ឋាភិបាលក៏បានជំរុញឱ្យប្រជាពលរដ្ឋ ដែលមានជំងឺកូវីដ ១៩ កម្រិតស្រាលព្យាបាលតាមផ្ទះវិញ៕

ប្រភព៖ Vietnam Post English

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់