Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ផ្អើលនៅថៃ! ចាប់បានបុរស IT ម្នាក់ លួចថតវីដេអូក្រោមសំពត់ស្រីៗ មានទាំងតារាស្រីល្បី ៣៩ នាក់ផងយកលក់
សង្គម

ផ្អើលនៅថៃ! ចាប់បានបុរស IT ម្នាក់ លួចថតវីដេអូក្រោមសំពត់ស្រីៗ មានទាំងតារាស្រីល្បី ៣៩ នាក់ផងយកលក់

អត្ថបទដោយ​៖ Kelly ធ្នូ ៧, ២០២២

កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ខាងប៉ូលិសប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ថៃ បានបុកសម្រុកទៅចាប់បុរសម្នាក់ដែលជាជនស្មោកគ្រោកបានប្រព្រឹត្តទង្វើមិនសមរម្យ ដោយដើរលួចថតវីដេអូក្រោមសំពត់ស្រីៗ រួចយកទៅលក់យ៉ាងមិនគួរឱ្យជឿ។

តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះ អាយុ ៣១ ឆ្នាំ មានមុខរបជា IT ត្រូវបានគេចាប់ខ្លួននៅខេត្តឈុនបុរី​ ប្រទេសថៃ ជាមួយនឹងភស្តុតាងដូចជា​ កុំព្យូទ័រ ២ គ្រឿង External ចំនួន ៤ និង កាមេរ៉ាខ្នាតតូច ១ គ្រឿងទៀត។

ក្រោយការសាកសួរ បុរសរូបនេះបានឱ្យដឹងថា​ ខ្លួនបានប្រព្រឹត្តទង្វើមួយនេះមកប្រមាណជា ៣ ទៅ ៤ ឆ្នាំទៅហើយ ដោយដំបូងឡើយគេជាអ្នកចូលចិត្តមើលវីដេអូអាសអាភាស ក្រោយមកក៏បានបែកគំនិតទៅចេញថតរូប និង វីដេអូបែបនោះតែម្តង។

ក្នុងការថតនេះ ខ្លួនមើលយកតែស្រីៗស្លៀកសំពត់ខ្លីលើជង្គង់ ដែលដើរមិនប្រយ័ត្នខ្លួននៅតាមទីសាធារណៈ ដោយបានបន្លំៗដើរទៅជិតគេ រួចធ្វើជាឱនចងខ្សែស្បែកជើង ហើយក៏ឆ្លៀតយកទូរសព្ទទៅថតក្រោមសំពត់គេ។ លើសពីនេះទៅទៀត ឃ្លីបវីដេអូទាំងនេះ ខ្លួនក៏បានយកទៅចែកចាយលក់ទៅឱ្យក្រុមមួយក្នុងបណ្តាញសង្គម ដែលមានសមាជិកប្រមាណ ៣០ ទៅ ៤០ នាក់ទៀតផង ដោយក្នុងនោះ ៣០ វីដេអូ គឺតម្លៃ ១០០០ បាត ដែលស្មើនឹងប្រហែល ២៥ ដុល្លារ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្នុងចំណោមឃ្លីប ២៥៩ ឃ្លីបដែលគេប្រមូលបាន គេក៏ឃើញមានតារាស្រីៗល្បីៗក្នុងវិស័យសិល្បៈចំនួន ៣៩ នាក់ទៀតផង ដែលពួកគេដើរទៅតាមកម្មវិធីផ្សេងៗ ហើយត្រូវបានគេថតបាន។ យ៉ាងណាមិញ បុរសរូបនេះបានអះអាងថា ខ្លួនមិនបានថតវីដេអូរបស់តារាៗទាំងនេះនោះទេ គឺគេបានដោះដូរពីក្រុមផ្សេងៗនៅក្នុងបណ្តាញសង្គមប៉ុណ្ណោះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់