(វីដេអូ) ផ្ទុះសរសើរសម្រស់កូនប្រុសស្រីត្រកូលអភិជន ២ រូប ក្រោយលេចវត្តមានក្នុងមង្គលការដ៏កក្រើកភ្នំពេញថ្ងៃមុន
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងច្រើនពីមហាមង្គលការដ៏អធិកអធមនៅដើមខែធ្នូ ឆ្នាំ ២០២២ នេះ ដោយគូស្វាមីភរិយាថ្មីគឺជាចៅរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ឯកឧត្តម លោកជំទាវ និង ភ្ញៀវកិត្តិយសអ្នកមានមុខមាត់ក្នុងសង្គម។
បើទោះមង្គលការដ៏ធំខាងលើបានបញ្ចប់ទៅដោយរលូនក៏ពិតមែន ប៉ុន្តែរូបភាពជាច្រើននៃកម្មវិធីគ្រួសារលំដាប់អភិជននេះ នៅតែបន្តចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ជាហូរហែផងដែរ។ លើសពីនោះ មិនត្រឹមតែកូនកំលោះក្រមុំនោះទេដែលទទួលបានការចាប់អារម្មណ៍ សូម្បីតែភ្ញៀវកិត្តិយសគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមនោះ ក៏ត្រូវបានមហាជនចាប់ក្រសែភ្នែកច្រើនណាស់ដែរ។
ជាក់ស្តែង ថ្មីៗនេះនៅលើបណ្តាញសង្គម Tik Tok កំពុងតែផ្ទុះការចែករំលែកវីដេអូរបស់កូនប្រុសស្រីអភិជន ២ រូប ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនគឺកញ្ញា លីនដា និង លោក ផន សុផានិត។ កញ្ញា លីនដា ដែលត្រូវជាកូនស្រីរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ត្រូវបានមហាជនកំពុងផ្ទុះការសរសើរយ៉ាងខ្លាំងពីរូបសម្រស់របស់នាង។ ក្នុងនោះ កញ្ញា លីនដា ត្រូវបានមហាជនសរសើរពីរូបសម្រស់ និង កម្ពស់ខ្ពស់មើលទៅពិតជាស្រស់សោភាខ្លាំងណាស់។
រីឯចៅប្រុសរបស់ ឯកឧត្តម ជា សុផារ៉ា ដែលត្រូវជាកូនប្រុសរបស់លោកជំទាវ ជា ជុតិម៉ា និង ឯកឧត្តមបណ្ឌិត ម៉ឹង មករា ថែមទាំងជាបងប្រុសបង្កើតរបស់អ្នកនាង ផន សុផានីសា មានឈ្មោះថា ផន សុផានិត ក៏ត្រូវបានមហាជនចាប់ក្រសែភ្នែក មើលមិនដាក់ភ្នែកពីសម្រស់ដ៏ស្រស់សង្ហារបស់លោកផងដែរ។
គួរឱ្យដឹងផងដែរ ពិធីសិរីសួស្ដីជ័យមង្គលដ៏គគ្រឹកគគ្រេងនេះផងដែរ ត្រូវបានគេដឹងថា ជាមង្គលការរបស់វង្សត្រកូលអ្នកអភិជនជាន់ខ្ពស់ ដោយកូនកំលោះឈ្មោះ ប៉ែន សំអាត សុទ្ធចិត្ត ជាកូនប្រុសរបស់លោកជំទាវ ហាក់ ស្រីទូច និង លោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំណែកឯកូនក្រមុំមានឈ្មោះ អ៊ាង និធិជ្ជនី ដឺណេ ជាចៅស្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ត្រូវជាកូនស្រីរបស់ឯឧត្តម អ៊ាង សុផល្លែត និង លោកជំទាវ ជា សុផាកន្នី៕