Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្ដៅៗ! ស្នងការស្រាយបំភ្លឺហើយ ភាគីទាំងអស់បានឯកភាពគ្នាត្រឹមសំណងរដ្ឋប្បវេណី​ ២៥០០ ដុល្លារ ឱ្យចប់រឿង
សង្គម

ក្ដៅៗ! ស្នងការស្រាយបំភ្លឺហើយ ភាគីទាំងអស់បានឯកភាពគ្នាត្រឹមសំណងរដ្ឋប្បវេណី​ ២៥០០ ដុល្លារ ឱ្យចប់រឿង

អត្ថបទដោយ​៖ Muyly ធ្នូ ៦, ២០២២

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ នេះ បានចេញសេចក្តីស្រាយបំភ្លឺទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចន្ទ ទី ០៥ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០២ និង ១០នាទី ត្រង់ចំណុចមុខបង្គោលភ្លើងទី ៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ចំពោះរឿងនេះ ស្នងការបានឱ្យដឹងថាក្នុងករណីនេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន​ ២៥០០ ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ​ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ រួចរាល់ហើយ​ (សូមជូនភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង​ និង លិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ) ខណៈបើតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ និង ស្លាកស្នាមយាន មន្ត្រីជំនាញសន្និដ្ឋានបានថាមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់គឺ អ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និង បើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល​ ០.៥៣Mg/L និង ត្រូវបានធ្វើការផាកពិន័យ​ចំនួន​ ២ លានរៀល​។

យ៉ាងណាមិញ ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា​ ហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់។

ស្នងការបានឱ្យដឹងទៀតថា រាល់ការអនុវត្តរបស់មន្ត្រីជំនាញ គឺអនុវត្តទៅតាមច្បាប់ស្តីពីចរាចរផ្លូវគោក ដោយមានការពិនិត្យវាស់វែង ឃាត់ខ្លួនជនបង្ក និង រថយន្តមករក្សាទុក វាស់សារជាតិស្រវឹង ដើម្បីពិន័យតាមច្បាប់ និង រៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការ ។ល។ ចំណែកឯភាគីទាំង ២ យល់ព្រមឯកភាពទទួលសំណង ជារឿងរបស់ភាគីបង្ក និង ជនរងគ្រោះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់