ផ្ទុះការចាប់អារម្មណ៍ ចំពោះរូបភាពអារាមដែលត្រូវគេទុកចោលជាងមួយទសវត្សរ៍ នៅឯខេត្តកោះកុង
យោងតាមការបង្ហោះរូបភាពរបស់ហ្វ៊េសប៊ុកផេកមួយឈ្មោះ Chin Socheat – សុជាតិ ទាក់ទងនឹងវត្តអារាមចំណាស់មួយកន្លែងដែលត្រូវបានគេបោះបង់ចោល ប៉ុន្តែនៅតែមានសភាពស្រស់ស្អាតគួរឱ្យកោតសរសើរដោយភ្ជាប់ជាមួយនឹងសារបង្ហោះថា «អារាមដែលត្រូវបានបោះបង់ចោលជាងមួយទសវត្សន៍។ ស្ថិតនៅជាប់កំពង់ផែកោះស្ដេច (ពយជប៉ុន) ខេត្តកោះកុង។ អារាមនេះត្រូវបានព្រៃព្រឹក្សាដុះហ៊ុមព័ទ្ធនៅតែឯងក្នុងព្រៃ»។
ស្របគ្នានេះដែររូបភាព ព្រមជាមួយនឹងសារបង្ហោះនេះបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វ៊េសប៊ុក ដោយបានចែករំលែកបន្ត និង ធ្វើការបញ្ចេញមតិលើកសរសើរពីទិដ្ឋភាពនៃបរិវេណវត្តអារាមនេះ និង ខ្លះលើកជាសំណួរសួររកមូលហេតុទាក់ទងនឹងការបោះបង់ចោលវត្តនេះ។
គួរបញ្ជាក់ដែរថា វត្តនេះមានឈ្មោះថា វត្តគិរីគង្គា ហៅវត្ត ពយជប៉ុន ដែលស្ថិតនៅក្នុងភូមិ ពយជប៉ុន ឃុំ កោះស្តាច់ ស្រុក គិរីសាគរ នៃខេត្តកោះកុង៕
រូបភាពដោយ៖ Chin Socheat – សុជាតិ