Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចូលចិត្តញ៉ាំអាហារហឹរពេក ស្ត្រីម្នាក់ក្អកជាប់សឹងធ្លាក់សួត រហូតដល់ប្រេះ​ឆ្អឹងជំនីរអស់ ៤
សង្គម

ចូលចិត្តញ៉ាំអាហារហឹរពេក ស្ត្រីម្នាក់ក្អកជាប់សឹងធ្លាក់សួត រហូតដល់ប្រេះ​ឆ្អឹងជំនីរអស់ ៤

អត្ថបទដោយ​៖ Trassi ធ្នូ ៦, ២០២២

ស្ត្រី​ម្នាក់​នៅ​ប្រទេស​ចិន បាន​ប្រេះ​ឆ្អឹង​ជំនីរ​ចំនួន ៤ កង់ ក្រោយ​លទ្ធផល​ញ៉ាំ​អាហារ​ហឹរ​ពេកបណ្ដាល​ឱ្យ​ក្អក​ខ្លាំង​។ ស្ត្រី​ម្នាក់​នៅ​ក្រុង​សៀងហៃ ដែល​មាន​នាម​ត្រកូល​ថា Huang បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​នាង​ក្អក​ខ្លាំង​ជាប់ នាង​ក៏​ឮ​សំឡេង​ប្រេះ​ចេញ​ពី​ទ្រូង​របស់​នាង។ ដំបូង​ឡើយ នាង​គិត​ថា​មិន​មាន​អ្វី​កើត​ឡើង​ទេ តែ​ក្រោយ​មកនាង​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ឈឺ នៅ​ពេល​ដែល​និយាយ ឬ ដក​ដង្ហើម។

ក្រោយ​ទទួល​ការ​ស្កេន CT បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ឆ្អឹង​ជំនីរ​ចំនួន ៤ កង់​របស់​នាង បាន​ប្រេះ​បែក​តិចតួច ដែល​​គ្រូពេទ្យ​តម្រូវ​ឱ្យ​យក​បង់​រុំ​ជុំវិញ​ទ្រូង​នាង​រយៈពេល ១ ខែ និង ឱ្យ​នាង​សម្រាក​រហូត​ទាល់​តែ​ជា​សះស្បើយ។

តាម​សម្ដី​របស់​គ្រូពេទ្យ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ប្រេះ​ឆ្អឹង​នេះ អាច​មក​ពី​ស្ត្រី​រូប​នេះ​មាន​រូបរាង​ស្គម​ពេក។ នាង​មាន​កម្ពស់​រហូត​ដល់ ១ ម៉ែត្រ ៧១ ប៉ុន្តែ​ទម្ងន់​វិញ​គឺ​ត្រឹម ៥៧ គីឡូក្រាម​ប៉ុណ្ណោះ។ ថ្លែង​ប្រាប់​សារព័ត៌មាន SCMP គ្រូពេទ្យ​ដដែល​នេះ​ដែរ​បាន​និយាយ​ថា ៖ «នាង​ស្គម​ខ្លាំង រហូត​ដល់​មើល​ឃើញ​ឆ្អឹង​ជំនី​រច្បាស់ៗ។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​នាង​គ្មាន​សាច់ដុំ​ណា​ជួយ​ទ្រទ្រង់​ឆ្អឹង​បាន ទើប​បណ្ដាល​ឱ្យ​ឆ្អឹង​ងាយ​ប្រេះ នៅ​ពេល​ដែល​ក្អក»។

ក្រោយ​ទទួល​បាន​ការ​ណែនាំ និង ព្យាបាល ស្ត្រី​ខាង​លើ ប្តេជ្ញា​ថា ក្រោយ​ជា​សះស្បើយ នាង​នឹង​ធ្វើ​លំហាត់ប្រាណ​ជា​ប្រចាំ ដើម្បី​ឱ្យ​មាន​សាច់ដុំ និង ឡើង​ទម្ងន់​ជាង​នេះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់