អាណិតណាស់! ទើបសម្រាលកូន ៥ ខែ បេក្ខជនបាក់ឌុបម្នាក់ ខ្យល់ចាប់ពេលប្រឡងព្រោះគេងមិនគ្រប់ កូនរករឿងពីយប់
នៅព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ នេះ ជាសម័យប្រឡងបញ្ចប់សញ្ញាបត្រទុតិយភូមិ ដែលត្រូវបានធ្វើឡើងនៅទូទាំងប្រទេស។
ទន្ទឹមទៅនឹងថ្ងៃប្រឡងទី ១ នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហោះនូវរូបភាពបេក្ខជនស្រីម្នាក់ មានអាការខ្យល់ចាប់ ពេលប្រឡងបាក់ឌុប មុខវិជ្ជាភូមិវិទ្យា។
ក្នុងនោះ ខាងអង្គភាពបានឱ្យដឹងថា បេក្ខជនខាងលើ ប្រឡងនៅមណ្ឌលអនុវិទ្យាល័យឆ្លកអណ្ដូង ខេត្តសៀមរាប នៅវេលាម៉ោង 2:05 នាទីរសៀល ពេលប្រឡងមុខវិជ្ជាភូមិវិទ្យា បេក្ខនារីបន្ទប់លេខ ៣ មានអាការខ្យល់ចាប់ ព្រោះទើបតែសម្រាលកូនបាន ៥ ខែ និង មិនបានគេងគ្រប់គ្រាន់ដោយសារកូនរករឿងយប់មិញ៕