Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ដល់-កហើយ នៅចិនផ្ទុះឆ្លងកូវីដឡើងវិញយ៉ាងគំហុក ថ្ងៃនេះរកឃើញឆ្លងជាង ៤ ម៉ឺននាក់
កូវីដ សង្គម

ដល់-កហើយ នៅចិនផ្ទុះឆ្លងកូវីដឡើងវិញយ៉ាងគំហុក ថ្ងៃនេះរកឃើញឆ្លងជាង ៤ ម៉ឺននាក់

អត្ថបទដោយ​៖ Trassi វិច្ឆិកា ២៨, ២០២២

ប្រទេស​ចិន ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ កើន​ឡើង​លើសលប់​រហូត​ដល់​ជាង ៤ ម៉ឺន​ករណី​ថ្មី ដោយ​ក្នុង​នោះ​ជាង ៣៦ ០០០ ករណី មិន​មាន​ចេញ​រោគ​សញ្ញា។

បើ​តាម​គណៈកម្មការ​សុខភាព​ជាតិ​ប្រចាំ​ប្រទេស​ចិន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២២ នេះ​ថា ប្រទេស​ខ្លួន បាន​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ ថ្មី​ចំនួន ៤០ ៣៤៧ នាក់ ក្នុង​រយៈពេល​ត្រឹម ២៤ ម៉ោង​មក​នេះ ដោយ​ក្នុង​នោះ​ចំនួន ៣ ៨២២ ករណី​ជា​ករណី​ចេញ​រោគសញ្ញា និង ចំនួន ៣៦ ៥២៥ ករណី មិន​មាន​ចេញ​រោគ​សញ្ញា។ ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ដ៏​គំហុក​នេះ គឺ​មិន​ធ្លាប់​កើត​មាន​នៅ​ក្នុង​ប្រទេស​ចិន​មក​ឡើយ ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​ជា​សកល​នេះ​មក។

គួរ​ឱ្យ​ដឹង​ថា ទីក្រុង​ធំៗ​នៅ​ចិន​ដូច​ជា ក្រុង Guangzhou និង Chongqing ជា​ដើម ដែល​មាន​ករណី​ផ្ទុះ​ឆ្លង​រាប់​ពាន់​នាក់ បច្ចុប្បន្ន​កំពុង​ដែល​ស្វិតស្វាញ​រក​ដំណោះស្រាយ ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​ឆ្លង​ជំងឺ​កូវីដ-១៩ នេះ។ យ៉ាង​ណា​មិញ ការ​ផ្ទុះ​ឆ្លង​កូវីដ-១៩ ឡើង​វិញ​នៅ​ប្រទេស​ចិន​នេះ ក៏​បាន​រាលដាល​ដល់​ទីក្រុង​ដទៃៗ​ផ្សេង​ទៀត​ផង​ដែរ។

ជាក់​ស្ដែង ដូច​ជា​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា កន្លង​ទៅ រក​ឃើញ​ករណី​ឆ្លង​កូវីដ​ចំនួន ៣ ៨៨៨ ករណី ដោយ​ក្នុង​នោះ​ចំនួន ៨៤០ ករណី ជា​ករណី​ចេញ​រោគ​សញ្ញា និង ៣ ០៤៨ ករណី​ទៀត មិន​មាន​ចេញ​រោគ​សញ្ញា។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន​កន្លង​ទៅ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ «Zero Covid» ដោយ​មាន​ការ​ពង្រឹង​លើ​ការ​តេស្ត​ទ្រង់ទ្រាយ​ធំ ការ​តាមដាន ការ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​ជន​ដែល​សង្ស័យ ក៏​ដូច​ជា​ការ​បិទ​ខ្ទប់​នានា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ឆ្លង​នៃ​ជំងឺ​នេះ។ ទោះ​ជា​យ៉ាង​ណា មក​ទល់​ពេលនេះ យុទ្ធសាស្ត្រ​មួយ​នេះ​គឺ​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​រាលដាល​ឆ្លង​នោះ​ឡើយ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់