(វីដេអូ) ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប សម្ដែងរឿងព្រះចន្ទគោរពយ៉ាងល្អ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ក្រោមវិញ្ញាសា ទម្រង់របាំក្បាច់បុរាណខ្មែរ បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ក្នុងសប្ដាហ៍ទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមដែលបានឡើងប្រកួតមុនគេ គឺក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលត្រូវជាកូនក្រុមរបស់លោកគ្រូ ព្រឿង ឈៀង។
ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានសម្ដែង រឿងព្រះច័ន្ទគោរព ដកស្រង់ត្រង់ឈុតព្រះច័ន្ធគោរពគោរពជួបនឹងចោរព្រៃ។ ដំណើររឹងប៉ឹង ប្រកបដោយចលនាល្វតល្វន់ និងទឹកចិត្តមោះមុតរបស់សិល្បករ បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន និងការស្ងើចសរសើរពីសំណាក់គណៈកម្មការយ៉ាងខ្លាំង។ ដែលនេះស័ក្ដិសមនឹងពាក្យស្លោករបស់កម្មវិធី «មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងអស់គ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ»។
សូមអញ្ជើញទស្សនាការបញ្ចេញសមត្ថភាពរបស់ក្រុមតាមរយៈតំណវីដេអូនេះ៖
https://www.facebook.com/uyfc.svay.rieng/videos/508931097829591