Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ថ្ងៃកំណើតរបស់ខ្លួន លែងពួយចូលដេកក្នុងមឈូស​ និង ឱ្យភ្ញៀវចូលរួម ស្លៀកខ្មៅហើយនិយាយពាក្យ រីករាយថ្ងៃស្លាប់
សង្គម

ថ្ងៃកំណើតរបស់ខ្លួន លែងពួយចូលដេកក្នុងមឈូស​ និង ឱ្យភ្ញៀវចូលរួម ស្លៀកខ្មៅហើយនិយាយពាក្យ រីករាយថ្ងៃស្លាប់

អត្ថបទដោយ​៖ Kelly វិច្ឆិកា ២៣, ២០២២

ជាធម្មតាក្នុងថ្ងៃកំណើត មនុស្សម្នាក់ៗតែងតែរកនឹកធ្វើពិធីខួបកំណើតរបស់ខ្លួន ជួបជុំញាតិមិត្ត មានការតុបតែងអ្វីៗយ៉ាងស្រស់ស្អាត ដើម្បីជាសិរីសួស្តីក្នុងការកើនអាយុមួយឆ្នាំទៀត។

យ៉ាងណាមិញ បើក្រឡេកមកមើលខួបកំណើតរបស់បុរសម្នាក់នេះវិញ ហាក់ប្លែកខុសពីពិធីទូទៅតែម្តង ព្រោះលេងសុទ្ធតែតុបតែងធ្វើដូចពិធីបុណ្យសព ឃើញហើយហួសចិត្ត តែក៏ប្លែកភ្នែកម្យ៉ាងដែរ។ ក្នុងនោះ បុរសជាជនជាតិថៃរូបនេះ បានហៅពិធីខួបកំណើតរបស់ខ្លួនថា «HAPPY DEATH DAY​» ដែលមានន័យថា​ «រីករាយថ្ងៃស្លាប់» ដោយបំណងក្នុងការធ្វើពិធីប្លែកបែបនេះ គឺចង់ឱ្យអ្នកដទៃដឹងថា ការស្លាប់នេះ គឺវាបាននៅជាមួយយើងតាំងពីកើតមកម្ល៉េះ។​

គេចង់ឱ្យដឹងថាទៀតថា កុំឱ្យខ្លាចសេចក្តីស្លាប់ ត្រូវព្យាយាមប្រើជីវិតឱ្យសតិ និងប្រើប្រាស់ពេលវេលាបច្ចុប្បន្នឱ្យមានតម្លៃជាទីបំផុត​ មិនថាជាមួយខ្លួនឯង ឬក៏ជាមួយមនុស្សជាទីស្រឡាញ់នោះទេ ម្យ៉ាងយើងមិនអាចដឹងឡើយ ថានឹងត្រូវស្លាប់នៅថ្ងៃណានោះ។

ដោយឡែក បើមើលមកក្នុងពិធីវិញ អ្វីៗគ្រប់យ៉ាងត្រូវបានតុបតែងទៅដោយពណ៌ខ្មៅស្ទើរតែទាំងអស់ ព្រមទាំងមានគ្រឿងប្រដាប់ប្រដា កំប៉ុងធូបទៀន ដូចជានៅក្នុងបុណ្យសពដូច្នោះឯង សូម្បីតែអ្នកចូលរួមក៏ស្លៀកពាក់សុទ្ធតែខ្មៅដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺម្ចាស់ខួបផ្ទាល់​ ថែមទាំងបានចូលទៅដេកនៅក្នុងមឈូស សើចស្ញេញថតរូបសប្បាយរីករាយយ៉ាងទំនងទៀតផង។ យ៉ាងណាមិញ ចំណែកមហាជនឃើញហើយ ក៏គិតថាជាគំនិតល្អមួយដែរ ព្រោះជួយដាស់តឿនរំឮកឱ្យមនុស្សឱ្យមានសតិ និង ប្រើជីវិតដោយមិនប្រមាថ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់