ប្រទេសជប៉ុន គឺមានសណ្ឋាគារ ដែលមានការតុបតែងរៀបចំឡើង ដោយមានគំនិតច្នៃប្រឌិតខ្ពស់។ ដូចនេះ ថ្ងៃនេះ យើងសូមបើកបង្ហាញពីសណ្ឋាគារចម្លែកៗ ចំនួន ៤ នៅទីក្រុងតូក្យូ។ សូមតាមដានទាំងអស់គ្នា៖
១. Henn na Hotel Tokyo Ginza – បុគ្គលិកទាំងស្រុង គឺជាមនុស្សយន្ដ
សណ្ឋាគារនេះ ត្រូវបានគេហៅយ៉ាងចម្លែកណាស់ថា «មេមាន់» (変) តែពាក្យជប៉ុនមានន័យថា «ចម្លែក» ហើយការ ចាប់ផ្តើមទទួលភ្ញៀវគឺ ទទួលការពីសំណាក់មនុស្សយន្តទាំងអស់។ នៅទីនេះ មានមនុស្សយន្តចាំបម្រើ និង ប្រាប់អ្នក អំពីអាកាសធាតុនៅថ្ងៃបន្ទាប់ ហើយពួកគេ ថែមទាំងច្រៀងបំពេឱ្យភ្ញៀវស្នាក់នៅមុនពេលគេងទៀតផង។
២. Park Hotel Tokyo – គឺជាសណ្ឋាគារ ដែលមានគំនូរប្លែកៗគ្នា នៅតាមជញ្ជាំងក្នុងបន្ទប់នីមួយៗ
អ្នកចូលចិត្តសិល្បៈ និង អ្នកស្រឡាញ់វប្បធម៌ជប៉ុន នឹងពេញចិត្តចំពោះបន្ទប់ចំនួន ៣១ របស់ Park Hotel Tokyo ព្រោះ បន្ទប់ទាំងនោះ បានបង្ហាញភាពស្រស់ស្អាតនៃទេសភាព និង គំនូរបែបជប៉ុន ដែលមានបែបធម្មជាតិៗ សាមញ្ញៗ ដូចជា ផ្កាសាគូរ៉ា និង ឫស្សី ជាដើម។
៣. The Millennials Shibuya – ជាសណ្ឋាគារដែលមានផ្ទាំងគំនូរចម្រុះពណ៌នៅក្នុងបន្ទប់
សណ្ឋាគារមួយ ក្នុងចំនោមសណ្ឋាគារជាច្រើន ដែលមានទេសភាពទីក្រុងរបស់ជប៉ុន The Millennials Shibuya វាត្រូវបានរចនាឡើង យ៉ាងពិសេស ដោយមានគ្រែគេង ដែលតុបតែងដោយផ្ទាំងគំនូរដោយដៃ និង ល្អបំផុតសម្រាប់ជាផ្ទាំងខាងក្រោយ នៃការថតរូបលេងបែបសែលហ្វី។
៤. សណ្ឋាគារ Tokyo Disneyland
Disney បានក្លាយជាកន្លែងមួយ ដែលក្មេងៗជាច្រើនតែងតែសម្រៃចង់ឃើញ និង ចង់រស់នៅ។ ក្នុងនោះ Tokyo Disneyland បានសាងសង់នូវសណ្ឋាគារចំនួន ៣ ដែលសណ្ឋាគារនីមួយៗ មានការរចនាបន្ទប់ ដែលទាក់ទងនឹង Disney ផ្ទាល់តែម្ដង។ សណ្ឋាគារ Tokyo Disneyland មានជម្រើសបន្ទប់ចំនួន ៤ ដែលមានលក្ខណៈជារឿងនិទានមានដូចជា Tinker Bell, Alice in Wonderland, Beauty and the Beast និង Cinderella ។
ប្រភព៖ The Smart Local