Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ម្ចាស់រថយន្ត បើករេចុះឡើងពេញផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចកោះហៅផាកពិន័យតាមច្បាប់ហើយ
សង្គម

ម្ចាស់រថយន្ត បើករេចុះឡើងពេញផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចកោះហៅផាកពិន័យតាមច្បាប់ហើយ

អត្ថបទដោយ​៖ Muyly តុលា ៣១, ២០២២

តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា ម្ចាស់រថយន្ត ដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុ អប់រំណែនាំ និងចុះកិច្ចសន្យាហើយ។

ទន្ទឹមនោះ បើយោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា ករណីម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ (កៀរ) កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និង កោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និង ចុះកិច្ចសន្យារួចរាល់ហើយ។

បុរសជាអ្នកបើកបរផ្ទុយពីសេចក្តីណែនាំ និង ច្បាប់ចរាចរណ៍រូបនោះ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន ០៤ ពិន្ទុ លើ ០២ ករណី រួមមាន៖

១. បើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ

២. បណ្ណបើកបរផុតសុពលភាព។

ជុំវិញរឿងរ៉ាវខាងលើ ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមធ្វើការក្រើនរំឭកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អបអរសាទរ! ផលិតផល​ស្រាបៀរ ​ហនុមាន ​របស់​ក្រុមហ៊ុន ​ហនុមាន ​ប៊ែវើរីជីស ​នឹងមានវត្តមាន​នៅក្នុងទីផ្សារ​ប្រទេសថៃ

មេសា ១, ២០២៣
អត្ថបទក្រុមហ៊ុន

ទេពហត្ថា ដឹកនាំដោយលោក Xavier de Lauzanne ភាពយន្តបង្ហាញអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យ នឹងចាក់បញ្ចាំងនៅរោងភាពយន្ត

មេសា ១, ២០២៣
អត្ថបទក្រុមហ៊ុន

អូ គូលែន ប្រារព្ធខួប ១០ ឆ្នាំ ហើយណែនាំដបថ្មី ២

មីនា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្ថានីយប្រេងឥន្ធនៈ កាល់តិច និង ស្តារម៉ាត បឹងកេងកង (មហាវិថី ព្រះនរោត្តម)

មីនា ២៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់