Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ផ្ទុះការចាប់អារម្មណ៍ អ្នកលក់លៀសហាល លេងម៉ូដសក់ប្លែកមានតែមួយគ្មានពីរ លក់បណ្ដើរ ច្រៀងបណ្ដើរឡើងអ៊េម
ប្លែកៗ យើងធ្វើបាន សង្គម

ផ្ទុះការចាប់អារម្មណ៍ អ្នកលក់លៀសហាល លេងម៉ូដសក់ប្លែកមានតែមួយគ្មានពីរ លក់បណ្ដើរ ច្រៀងបណ្ដើរឡើងអ៊េម

អត្ថបទដោយ​៖ Muyly តុលា ២៦, ២០២២

នាពេលថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញហ្វេសប៊ុក ក៏ដូចជា TikTok បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកគ្នាព្រោងព្រាត នូវសកម្មភាពបុរសលក់លៀសហាលមួយរូប តែងខ្លួនសង្ហា ជាមួយម៉ូតសក់ប្លែកៗ បះឡើងលើទាំងអស់ រុញរទេះលាសហាលដើរលក់ផង ច្រៀងផង​ ប្រកបដោយភាពច្នៃប្រឌិត ទទួលបានការស្ញើចសរសើរ និងចូលចិត្តពីសំណាក់មហាជន។

អ្នកលក់លៀសហាលខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា ចំរើន ជាអ្នកមកពីខេត្តកណ្ដាល ដែលថ្មីៗនេះ មហាជននិយមឃើញលោក រុញរទេះលក់លៀសផង ច្រៀងចម្រៀងបញ្ចេញទឹកដមផង នៅម្ដុំទួលទំពូង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ តាមរយៈភាពច្នៃប្រឌិតនៃការធ្វើអាជីវកម្មបែបនេះ បានធ្វើឱ្យមហាជនទទួលស្គាល់ថាជាចំណីអារម្មណ៍មួយប្លែក ដែលកន្លងមកធ្លាប់តែឃើញមានអ្នកលក់ម៉ាំ និងអ្នកលក់ស្ករទាញជាដើម ដែលតែងខ្លួនប្លែកៗដើរលក់បែបនេះ។

យ៉ាងណាមិញ ទន្ទឹមទៅនឹងទេពកោសល្យ របស់ ចំរើន ដែលជាអ្នកលក់លៀសហាលនេះទៀតសោត តាមរយៈគណនីតារាចម្រៀងប្រុសនៅកម្ពុជា លោក ខេម កាលពីថ្ងៃទី ២៥ ខែតុលា ​ឆ្នាំ ២០២២ ម្សិលមិញនេះ ក៏បានបង្ហាញអារម្មណ៍ស្ញើចសរសើរចំរើន ដោយសរសេរបញ្ជាក់បែបនេះថា ៖ «បងមកអាមេរិក មិនទាន់បានប៉ុន្មានថ្ងៃផង ប្អូនចង់ដណ្ដើមអាជីពបងហើយ សង្ឃឹមពេលបងត្រឡប់ទៅវិញ ប្អូនប្រគល់អាជីពនេះជូនបងវិញ សំខាន់សក់របស់ប្អូនពិតជាពិបាករកណាស់ម៉ូតបែបនេះ​ អរគុណសម្រាប់ការស្រលាញ់គាំទ្រ»។ សម្រាប់ប្រិយមិត្តអ្នកអានវិញ យល់យ៉ាងណាដែរ?

សូមទស្សនាវីដេអូនៅខាងក្រោម ៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់