ហាងកាហ្វេក្បែរឆ្នេរ ២ កន្លែងនៅខេត្តព្រះសីហនុ ទេសភាពស្អាតខ្លាំងត្រូវប៉ាន់អ្នកចូលចិត្តថតរូប
ក្រោយពីមានការបើកឱ្យដំណើរការសាកល្បងប្រើប្រាស់ឥតគិតថ្លៃរយៈពេលមួយខែពេញ នូវផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ គេសង្កេតឃើញសន្ទុះអ្នកធ្វើដំណើរ ក៏ដូចជាភ្ញៀវទេសចរ បាននាំគ្នាសម្រុកទៅលេងកម្សាន្តខេត្តព្រះសីហនុយ៉ាងច្រើន គួរឱ្យកត់សម្គាល់។
ស្របទៅនឹងកំណើនទេសចរណ៍ ក្នុងទឹកដីខេត្តព្រះសីហនុនេះ ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំនូវហាងកាហ្វេក្បែរឆ្នេរសមុទ្រ ចំនួន ២ កន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលប្រិយមិត្តគួរតែសាកល្បងចូល និងថតរូបលេងកម្សាន្ត ទទួលទានកាហ្វេជាមួយបរិយាកាសថ្មីក្បែរឆ្នេរសមុទ្រ ដែលនៅទីនោះមានដូចជា ៖
១. Brown Seaview
ហាងកាហ្វេ Brown មានទីតាំងនៅឆ្នេរអូត្រេះ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ អាចនិយាយបានថា ជាហាងកាហ្វេទំនើបទី ១ ដែលសាងសង់ជាប់មាត់ឆ្នេរ នាំមកនូវរសនិយមថ្មីមួយសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាប្រជាជនក្នុងតំបន់តារារះនាទិសនិរតី។
២. ហាងកាហ្វេ The Pier by Ocean
The Pier by Ocean ជាហាងកាហ្វេដែលនៅក្បែរមាត់ឆ្នេរ ស្ថិតក្នុងខេត្តព្រះសីហនុ ដែលនៅខាងក្រោយប្រិយមិត្តអាចគយគន់ឆ្នេរសមុទ្រ ព្រមទាំងអាចឃើញស្ពានកោះពស់ បូករួមប្លង់ថតរូបស្អាតៗ ជាទីពេញនិយមសម្រាប់យុវវ័យ៕
រូបភាព ៖ SNC & The Pier by Ocean