
ស្រុកជ័យសែន ខេត្តព្រះវិហារ សម្រេចផ្អាកចរាចរណ៍បណ្ដោះអាសន្ន ចំពោះរថយន្តធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ៩៥
នារសៀលថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ នេះហ៊្វេសប៊ុកផេក មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើការបង្ហោះសារអំពីសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននូវរថយន្តធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ៩៥ ក្នុងភូមិសាស្រ្តស្រុកជ័យសែន ខេត្តព្រះវិហារ។
ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដោយសារតែស្ថានភាពទឹកជំនន់ទឹកភ្លៀង (ទឹកស្ទឹងសែន) បានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្នទើបធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បានទេ។
អាស្រ័យហេតុនេះ មន្ទីរនឹងធ្វើការបិទចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន ចំពោះរថយន្តធុនធ្ងន់ នៅកំណាត់ផ្លូវជាតិលេខ ៩៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ៤០ ដល់គីឡូម៉ែត្រលេខ ៤១ ស្ថិតក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និង ធានាដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព៕
សូមអានសេចក្ដីជូនដំណឹងដែលមានភ្ជាប់ជូនខាងក្រោម ដើម្បីដឹងព័ត៌មានលម្អិត៖
រូបភាពដោយ៖ មន្ទីរសារធារណការ និង ដឹកជញ្ជូនខេត្តព្រះវិហារ