Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ណាត់ក្រាស់ទៅ! ប៉ុន្មានថ្ងៃទៀត នៅកំពត នឹងមានពិធីប្រណាំងទូក «ង» នៅដងព្រែកកំពត
ទៅណា សង្គម

ណាត់ក្រាស់ទៅ! ប៉ុន្មានថ្ងៃទៀត នៅកំពត នឹងមានពិធីប្រណាំងទូក «ង» នៅដងព្រែកកំពត

អត្ថបទដោយ​៖ Muyly តុលា ១, ២០២២

ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ខេត្តកំពត ត្រូវបានគេស្គាល់ថាជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប មានទាំងតំបន់ភ្នំ តំបន់ទឹកប្រៃ តំបន់ទឹកសាប ប្រកបទៅដោយទស្សនីយភាពស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរ ឱ្យចង់ទៅទស្សនាកម្សាន្តឥតជិនណាយ។

ទន្ទឹមនេះផងដែរ នៅភូមិសាស្ត្រខេត្តកំពតដ៏ពិសិដ្ឋខាងលើ ក៏នឹងមានរៀបចំពិធីប្រណាំងទូក (ង) ខ្នាតប្រពៃណី ស្ថិតលើដងព្រែក កំពង់បាយ (ព្រែកកំពត) នៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ ២០២២ និង ពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពត នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។

អាស្រ័យហេតុនេះ ដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីខាងលើឱ្យកាន់តែមានភាពអធិកអធម និង សប្បាយរីករាយ រដ្ឋបាលខេត្តកំពត ក៏បានត្រៀមរៀបចំការសម្ដែងសិល្បៈ តន្ត្រីប្រពៃណី និង ការតាំងពិព័រណ៍ភូមិមួយ ផលិតផលមួយផងដែរ ដោយគោរពអញ្ជើញសាធារណជន និង បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត និង ក្រៅខេត្ត ចូលរួមទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់