ឪពុកម្ដាយសូមកត់សម្គាល់!
ក្រុមអ្នកវិទ្យាសាស្ត្របានសិក្សារកឃើញថា ការវាយ និង ទះកូនរបស់អ្នក អាចមានគ្រោះថ្នាក់ដល់កម្រិតប្រាជ្ញា និង ធ្វើឱ្យប៉ះពាល់ដល់អត្តចរិតរបស់កុមារនៅពេលធំដឹងក្តី ។ អ្នកស្រាវជ្រាវបាននិយាយថា ឥរិយាបថនៃការវាយកូនញឹកញាប់ គឺពិតជាប៉ះពាល់ខ្លាំងដល់សតិប្រាជ្ញារបស់កុមារ និង ធ្វើឱ្យពួកគេរៀនខ្សោយនៅពេលឈានដល់វ័យចូលសាលារៀន នេះបើយោងតាមការសិក្សាមួយរបស់លោកស្រី Elizabeth T Gershoff មកពីសាកលវិទ្យាល័យ University of Texas ក្នុងសហរដ្ឋអាមេរិក ។
ការស្រាវជ្រាវនេះ បានចេញផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Psychological Science គឺពិតជាបានបង្ហាញនូវការកើនឡើងនូវផលប៉ះពាល់ដល់ឥរិយាបថរបស់កុមារ ដែលនេះវាមិនបានជាប់ទាក់ទងនឹងកត្តាមជ្ឈដ្ឋានរស់នៅនោះទេ ។ តាមលទ្ធផលសិក្សានេះបានបង្ហាញថា កុមារដែលតែងតែជេរប្រមាថ និង វាយដំកុមារមានអាយុក្រោម ៥ ឆ្នាំ គឺពិតជាប៉ះពាល់ខ្លាំងដល់សតិអារម្មណ៍នៅពេលពួកគេឈានដល់វ័យ ៦ ឆ្នាំ ឬ ៨ ឆ្នាំ ។
លោកស្រី Gershoff បាននិយាយថា ឪពុកម្តាយតែងតែចង់ណែនាំ ប្រៀនប្រដៅកុមារក្នុងហេតុផលចង់ឱ្យក្មេងល្អ និង កែប្រែឥរិយាបថមិនល្អមួយចំនួន និង ចង់ឱ្យពួកគេខិតខំរៀនសូត្រឱ្យពូកែដើម្បីធំឡើងកុំឱ្យពិបាកដូចខ្លួន ទើបត្រូវបង្ខំចិត្តត្រូវវាយ និង ធ្វើទារុណកម្មកុមារតាមបែបផ្សេងៗ ៕
ប្រភព៖ Zeenews.com