វីដេអូស្តែងៗ ទូកមួយដឹកមនុស្ស ៤១ នាក់ លិចនៅកណ្ដាលសមុទ្រ ឯខេត្តព្រះសីហនុ ឃើញរ-ន្ធត់ហួសប្រមាណ
ជារឿងដ៏គួរឱ្យរន្ធត់ និង ភ្ញាក់ផ្អើលបំផុត កាលពីល្ងាចថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុការណ៍លិចទូកមួយគ្រឿង ដែលមានអ្នកដំណើរជាជនជាតិចិនសរុបចំនួនប្រមាណ ៤១ នាក់ ពេលកំពុងបើកនៅក្នុងលម្ហសមុទ្រ នៅចន្លោះពយសារី និង កោះតាង ខេត្តព្រះសីហនុ។
ក្រោយទទួលបានដំណឹងដ៏រន្ធត់នេះ សមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និង ក្រុមសង្គ្រោះ បានចេញទៅអន្តរាគមន៍សង្រ្គោះមនុស្សបានចំនួន ១៨ នាក់ ទាន់ពេលវេលា និង បន្តស្វែងស្វែងរកជនរងគ្រោះនៅបាត់ខ្លួនចំនួន ២៣ នាក់ទៀត។
ក្នុងនោះ បើតាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះ ដែលបានលិចទូកនោះ បានឱ្យដឹងថា កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ ពួកគេបានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាង ចូវ) តាមរយៈកប៉ាល់លឿន ១ គ្រឿង បន្ទាប់មកបានសាងមកឱ្យទូកឈើ ១ គ្រឿងទៀត នៅអំឡុងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ នៅសមុទ្រអន្តរជាតិជាមួយ តៃកុងទូក ជនជាតិខ្មែរចំនួន ២ នាក់ និង បានបន្តនៅលើទូក ឈើនោះរហូតដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២។
លុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ពេលធ្វើដំណើរមិនបានប៉ុន្មាន ទូកឈើខាងលើបានខូច និង ធ្វើដំណើរទៅមុខមិនកើត ក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ ១ គ្រឿង ប្រភេទទូកអូស ព័ណ៌បៃតង មានមនុស្សចំនួន ៦ នាក់ បានមកទទួលយកតៃកុង ខ្មែរ ២ នាក់ នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរប្រមាណ ៤១ នាក់ខាងលើនោះចោល ក្រោយមកទូកនេះក៏បានលិចបាត់នៅកណ្តាលសមុទ្រ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖
ប្រភព ៖ Fresh News