ឈានចូលមកដល់រដូវវស្សា ការធ្វើដំណើរតាមរយៈរថភ្លើង គឺជាមធ្យោបាយដ៏គួរឱ្យចាប់អារម្មណ៍មួយ ព្រោះថាអ្នកដំណើរអាចគយគន់ទេសភាពរុក្ខជាតិលាស់ខៀវខ្ចី នៅតាមផ្លូវស្រស់ត្រកាល គួរជាទីមនោរម្យ ព្រមទាំងជាបទពិសោធន៍ធ្វើដំណើរដ៏ល្អ ដែលប្រិយមិត្តអ្នកចូលចិត្តដំណើរកម្សាន្ត គួរសាកល្បង។
ទន្ទឹមទៅនឹងការធ្វើដំណើរ នៅលើផ្លូវដែកនេះផងដែរ តាមរយៈ Royal Railway Cambodia បានបញ្ជាក់ពីសេវាកម្មរថភ្លើង គឺមានរត់ទៅតាមបណ្ដាខេត្តដូចជា ៖
– ភ្នំពេញ » តាកែវ
– ភ្នំពេញ » កែប
– ភ្នំពេញ » កំពត
– ភ្នំពេញ » កំពង់សោម
– ភ្នំពេញ » ពោធិ៍សាត់
– ភ្នំពេញ » បាត់ដំបង
ដោយឡែក ចំពោះតម្លៃសំបុត្រ នៃកាលវិភាគខ្សែរថអ្នកដំណើរវិញ គឺមានតម្លៃដូចខាងក្រោម ៖
– ភ្នំពេញ » តាកែវ
ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 08:40 ព្រឹក $6/នាក់
– ភ្នំពេញ » កែប
ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 10:30 ព្រឹក $8/នាក់
– ភ្នំពេញ » កំពត
ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់10:40 ព្រឹក $9/នាក់
– ភ្នំពេញ » កំពង់សោម
ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 12:40 ថ្ងៃត្រង់ $10/នាក់
– ភ្នំពេញ » ពោធ៍សាត់
ម៉ោងចេញ 06:40 ព្រឹក ម៉ោងដល់ 11:00 ព្រឹក $7/នាក់
– ភ្នំពេញ » បាត់ដំបង
ម៉ោងចេញ 06:40 ព្រឹក ម៉ោងដល់ 01:00 រសៀល $8/នាក់
– ពោធ៍សាត់ » ភ្នំពេញ
ម៉ោងចេញ 05:30 ល្ងាច ម៉ោងដល់ 22:00 យប់ $7/នាក់
– បាត់ដំបង » ភ្នំពេញ
ម៉ោងចេញ 03:00 រសៀល ម៉ោងដល់ 22:00 យប់ $8/នាក់៕