(វីដេអូ) កម្រណាស់! សកម្មភាពក្រៅឆាកអ្នកគ្រូៗច្រៀងចម្រៀងខ្លីនៃរបាំបុរាណ ពីរោះគ្រលួចរងំជាប់ចិត្ត
ថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុកផេក ឥសី បានបង្ហោះសកម្មភាពក្រៅឆាកដ៏កម្រមួយដែលបង្ហាញពីអ្នកគ្រូ សាស្ត្រាចារ្យ ក្នុងទម្រង់សិល្បៈបុរាណខ្មែរ កំពុងនាំគ្នាច្រៀងចម្រៀងខ្លីៗនៃរបាំមេខលា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់។
តាមរយៈទំព័រហ្វេសប៊ុកផេកខាងលើបានរៀបរាប់ថា ៖ «ចម្រៀងខ្លីៗនៃរបាំបុរាណឈុតមេខលាទ្រង់គ្រឿង ច្រៀងដោយសាស្ត្រាចារ្យ ហ៊ុន សារ៉ាត់ (ស្ដាំ) អ្នកគ្រូ គិត ចិន្តា (ឆ្វេង) និង អ្នកគ្រូ ណោសី សុភាព (អង្គុយលេីកៅអី)»។
ពិតណាស់តាមរយៈការបង្ហាញនេះ សរឱ្យឃើញថា អ្នកគ្រូៗបានបញ្ចេញថ្វីមាត់ច្រៀងយ៉ាងពីរោះគ្រលួច គួរឱ្យចង់ស្តាប់ និង ស្តាប់ហើយឡើងព្រឺសម្បុរ។ ចង់ដឹងថាសកម្មភាពក្រៅឆាកអ្នកគ្រូៗច្រៀងពីរោះខ្លាំងយ៉ាងណានោះ សូមចុចទស្សនាវីដេអូខ្លីខាងក្រោមនេះ៖