សូមជ្រាប! បិទការនេសាទ គ្រំក្រឡាហូល រយៈពេល ២ ខែ ព្រោះមូលហេតុនេះ
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទធ្វើនេសាទអូសគ្រំក្រឡាហូល ឆ្នាំ ២០២២ ក្នុងដែននេសាទសមុទ្រកម្ពុជា។
ខាងរដ្ឋបាលជលផល បានបញ្ជាក់ឱ្យដឹងថា ការបិទធ្វើនេសាទអូសគ្រំក្រឡាហូលខាងលើ ក្នុងគោលបំណងថែរក្សារដូវពងកូន ដែលគិតចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជានេសាទទាំងអស់ មេត្តាជ្រាប និង ចូលរួមសហការ អនុវត្ត ដើម្បីថែរក្សាការពារធនធានជលផលសមុទ្រឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖