សេវទុកទៅ! បើមានក្រុមស៊ីវិលចុះចាប់ខ្លួនពលរដ្ឋបែបអនាធិបតេយ្យ សូមទាក់ទងទៅលេខ ២ ខ្សែនេះ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារ ប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាព ចាប់ឃាត់ខ្លួន ប្រជាពលរដ្ឋបែបអនាធិបតេយ្យ ដែលដឹកនាំផ្ទាល់ដោយ លោកស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។
ក្នុងនោះ ខាងស្នងការបានបញ្ជាក់ឱ្យបានដឹងថា ប្រសិនបើមានករណីក្រុមស៊ីវិល ធ្វើសកម្មភាពចាប់ឃាត់ខ្លួន ប្រជាពលរដ្ឋបែបអនាធិបតេយ្យ សូមទំនាក់ទំនងទៅកាន់ក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ តាមរយៈលេខទូរសព្ទ ប្រចាំការ២៤ ម៉ោង ដែលមានដូចជា៖
១. លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង លេខទូរសព្ទ ០១២ ៧៧៧ ៧១៥
២. លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ លេខទូរសព្ទ ០១៧ ៦៨៦ ៦២៦៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖