Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 តៃប៉ិ ត្រៀមត្រង់សេជាង ៥៧០០ កន្លែងសម្រាប់ពលរដ្ឋ ការពារករណីមានការវាយលុកពីលើអាកាស
សង្គម

តៃប៉ិ ត្រៀមត្រង់សេជាង ៥៧០០ កន្លែងសម្រាប់ពលរដ្ឋ ការពារករណីមានការវាយលុកពីលើអាកាស

អត្ថបទដោយ​៖ Trassi សីហា ៥, ២០២២

រដ្ឋាភិបាល​ក្រុង​តៃប៉ិ បាន​ប្រកាស​ថា ពួកគេ​បាន​ត្រៀម​ត្រង់​សេ​ប្រមាណ ៥ ៧៧១ កន្លែង ក្នុង​ករណី​មាន​ការ​វាយ​ឆ្មក់​តាម​ផ្លូវ​អាកាស រួម​ទាំង​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្លួន ធ្វើ​ការ​ទាញ​យក​កម្មវិធី​លើ​ទូរស័ព្ទ​មួយ ដើម្បី​ដឹង​ពី​ទីតាំង​ទាំង​នោះ។

បើ​តាម​អ្នក​នាំ​ពាក្យ​ផ្នែក​រដ្ឋបាល​​សំណង់​អគារ​ក្រុង​តៃប៉ិ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៤ ខែ​សីហា ឆ្នាំ ២០២២ កន្លង​ទៅ​ថា ត្រង់សេ​ទាំង​នោះ អាច​ឱ្យ​ពលរដ្ឋ​ស្នាក់​នៅ​ប្រមាណ ១២.៨៧ លាន​នាក់ ដោយ​ត្រង់សេ​ចំនួន ១ ៤១៧ កន្លែង មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​អគារ​សាធារណៈ សាលារៀន ផ្សារ​ទំនើប និង ចំណត​យានយន្ត ខណៈ​ចំនួន ៤ ៣៥៤ កន្លែង​ទៀត គឺ​ធ្វើ​ឡើង​ក្នុង​អគារ​ឯកជន។

តាម​សម្ដី​អ្នក​នាំ​ពាក្យ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​ទីក្រុង​ធ្វើ​សមយុទ្ធ​តាម​ផ្លូវ​អាកាស ឬ ក៏​មាន​ការ​វាយប្រហារ​គ្នា​ពិតៗ​កើត​មាន​ឡើង នោះ​ត្រង់​សេ​ទាំង​នោះ នឹង​បើក​ឱ្យ​ពលរដ្ឋ​ទាំង​អស់​ភៀស​ខ្លួន​ចូល​ជ្រក​កោន​នៅ​ទីនោះ។

គួរ​ឱ្យ​ដឹង​ថា សេចក្ដី​ប្រកាស​នេះ​ដែរ គឺ​បាន​ធ្វើ​ឡើង​ដោយ​ក្រុង​តៃប៉ិ ក្រោយ​ប្រទេស​ចិន បាន​ចាប់ផ្ដើម​សមយុទ្ធ​រយៈពេល ៤ ថ្ងៃ ក្នុង​តំបន់​ចំនួន ៦ ជុំវិញ​កោះ​តៃវ៉ាន់។ សមយុទ្ធ​នោះ​ដែរ គឺ​ចាប់​អនុវត្ត​ឡើង ក្រោយ​លោកស្រី ប្រធាន​សភា​អាមេរិក Nancy Pelosi បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ក្នុង​ដែនដី​កោះ​មួយ​នេះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់