ក្លឹបមួយនៅថៃឆេះយ៉ាងរន្ធត់ មនុស្ស ១៣ នាក់ត្រូវស្ល-ា..-ប់ក្នុងភ្នក់ភ្លើង ច្រើននាក់ទៀតរងរបួស
កាលពីយប់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ នេះកន្លងមកនេះ មានការភ្ញាក់ផ្អើលមួយនៅប្រទេសថៃ បន្ទាប់ពីបានឃើញហេតុការណ៍ឆាបឆេះក្លឹបមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅក្នុងខេត្តឈុនបុរី នៅភាគខាកើតប្រទេសថៃ។
បើតាមការឱ្យដឹងពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា ជុំវិញហេតុការណ៍ដ៏សែនរន្ធត់មួយនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាជននៅទីនោះ។ ក្នុងហេតុការណ៍ដ៏សែនរន្ធត់មួយនេះទៀតសោត បានបង្កឱ្យមានមនុស្សស្លាប់រហូតទៅដល់ ១៣ នាក់ និង រងរបួសជាង ៤០ នាក់ឯណោះ។
លើសពីនេះទៅទៀត បើតាមការបន្ថែមពីសមត្ថកិច្ចជំនាញបានបន្តទៀតថា សម្រាប់អ្នកស្លាប់នៅក្នុងហេតុការណ៍ឆេះក្លឹបមួយនេះ មានស្រី ៤ នាក់ ប្រុស ៩ នាក់។ ក្នុងនោះមានអ្នកស្លាប់ភ្លាមៗនៅខ្លោងទ្វារចេញ ៤ នាក់, ក្នុងបន្ទប់ទឹក ៣ នាក់, ឌីជេក្នុងវង់តន្រ្តី ១ នាក់, អ្នករត់តុ ៥ នាក់ផងដែរ។
យ៉ាងណាមិញ ចំពោះហេតុការណ៍ឆេះយ៉ាងរន្ធត់មិនធ្លាប់មានេះដែរ ខាងសមត្ថកិច្ចជំនាញកំពុងតែរកមូលហេតុដែលបណ្តាលឱ្យមានហេតុការណ៍នេះឡើង។ ដោយឡែក អ្នករងរបួសដែលបញ្ជូនទៅមន្ទីរពេទ្យទាំងប៉ុន្មាន ពេលនេះនៅពុំទាន់ដឹងពីអាការនៅឡើយទេ៕