ឱកាសល្អ អ្នកបាត់ដំបង! រដ្ឋបាលខេត្ត ប្រកាសផ្ដល់អាហារូបករណ៍រាប់សិបនាក់ ទៅសិក្សានៅប្រទេសចិន
រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្ដល់អាហារូបករណ៍ ទៅសិក្សានៅប្រទេសចិន។
ក្នុងនោះ រដ្ឋបាលខេត្ត បានបញ្ជាក់ដំណឹងដល់សិស្ស និស្សិត ដែលមានបំណងចង់បន្តការសិក្សានៅបរទេស ឱ្យបានដឹងថា រដ្ឋបាលខេត្តបាត់ដំបងមានអាហារូបករណ៍ចំនួន ២០ កន្លែង សិក្សានៅវិទ្យាស្ថានវិជ្ជាជីវៈ នៃបច្ចេកវិទ្យាស្ថាបត្យកម្មខេត្តជាងស៊ូ (Jiangsu) សាធារណរដ្ឋប្រជាមានិតចិន។ អាហារូបករណ៍ នេះគឺផ្តល់ជូនប្រចាំឆ្នាំ ចំនួន ១២០០០ RMB សម្រាប់ថ្លៃសិក្សា និង ថ្លៃស្នាក់នៅជារៀងរាល់ឆ្នាំ។
ចំពោះលក្ខខណ្ឌទទួលអាហារូបករណ៍ មានដូចជា៖
– កម្រិតវប្បធម៌ ៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (មិនកំណត់ឆ្នាំ)
– លក្ខណៈសម្បត្តិ ៖ ស្រី ឬ ប្រុស ដែលមានចិត្តចង់បន្តការសិក្សា
– ឆ្លងកាត់ការធ្វើតេស្តសាកល្បងជាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សិស្ស និស្សិត ដែលមានបំណងចង់បន្តការសិក្សា រួសរាន់ទំនាក់ទំនងផ្ទាល់ នៅរដ្ឋបាលខេត្តបាត់ដំបង ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលេខ ០៨៥ ២២៩ ៦៩៦/ ០១៧ ៥៨០ ០២៧/ ០១២ ៥៧៩ ៨៧៨៕
សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម ៖