ពូចក់ បានត្រឹមឈរសម្រក់ទឹកភ្នែក ក្រោយបន្ទប់ការងារជាទីស្រឡាញ់ ត្រូវភរិយាកម្ទេចចោល
នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២២ នេះតាមរយៈគណនីអេដមីនជីងចក់ ដែលជាអ្នកអធិប្បាយបាល់ទាត់ បានបង្ហោះនូវរូបភាពកន្លែងធ្វើការរបស់ខ្លួន រងនូវការកម្ទេចយ៉ាងដំណំ ព្រមទាំងបានបញ្ជាក់ថា ៖ «ស្នាដៃប្រពន្ធដ៏សែនល្អរបស់ខ្ញុំវ៉ៃកម្ទេចចោល សូម្បីតែបន្ទប់ធ្វើការរបស់ខ្ញុំ ក៍គាត់មិនលើកលែងដែរ។ ឈរមើលបានត្រឹមស្រក់ទឹកភ្នែក»។
យ៉ាងណាមិញ ចំពោះរឿងនេះ អាចពាក់ព័ន្ទទៅនឹងរឿងរ៉ាវវិវាទគ្រួសារអ្នកអធិប្បាយកីឡាបាល់ទាត់ លោក ជឿន ចក់ ជាមួយអតីតភរិយារបស់លោក អ្នកលក់អនឡាញ ដែលកំពុងធ្វើឱ្យមហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយរឿងរ៉ាវឈានដល់ការឡើងតុលាការ និង មានការឡាយបកស្រាយរៀងៗខ្លួន ហាក់ពុំទាន់ដាច់ស្រេចនោះឡើយ។
ក្នុងនោះ បើតាមរយៈគណនីរបស់ អេដមីន ជីង ចក់ កាល់ពីយប់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ បានឡាយបកស្រាយ ជុំវិញរឿងរ៉ាវក្នុងគ្រួសាររបស់ខ្លួន ដោយបានបញ្ជាក់ថា លោកពុំបានប្រើប្រាស់អំពើហិង្សាចំពោះភរិយារបស់លោកឡើយ ហើយភរិយារបស់លោកក៏ពុំមានកូននោះដែរ ដែលរាល់ការចោទប្រកាន់ពីសំណាក់ភរិយារបស់លោក មកលើខ្លួនលោកផ្ទាល់ គឺសុទ្ធតែជារឿងមិនពិត ក្នុងគោលបំណងចង់ឱ្យលោកចូលគុក និង លេបយកទ្រព្យសម្បត្តិតែម្ដង។ ទាក់ទិនរឿងនេះ លោកបានទម្លាយពីទ្រព្យសម្បត្តិរបស់លោក ដែលនៅភរិយាសរុប នាពេលកន្លងមក មានចំនួន ៥៧ ម៉ឺនដុល្លារ ហើយពេលនេះ លោកកំពុងបន្ដនីតិវិធីបញ្ជូនសំណុំរឿងពាក្យបណ្ដឹង ឡើងទៅតុលាការ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖