(វីដេអូ) រំភើបជំនួស! អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ឡើងច្រៀងផ្ទាល់ ជូនពរកូនជាទីស្រឡាញ់ ក្នុងថ្ងៃពិសេស កក់ក្ដៅបំផុត
កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាអនេក ជុំវិញពិធីមង្គលការដ៏អធិកអធមមួយ នៅកម្ពុជា ដែលជាពិធីមង្គល វង្សត្រកូលអ្នកអភិជនជាន់ខ្ពស់ ដោយក្នុងនោះ កូនកម្លោះ ជាកូនប្រុស របស់អ្នកឧកញ៉ា លាង ម៉េង រីឯ កូនក្រមុំវិញ គឺជាចៅស្រីរបស់ ឯកឧត្តម ជា សុផារ៉ា ក្រោមការរៀបចំយ៉ាងគគ្រឹកគគ្រេង ស្រស់ស្អាត និងប្រណីតបំផុត។
ទន្ទឹមទៅនឹងថ្ងៃមង្គលសិរីសួស្ដីនេះ គេសង្កេតឃើញវត្តមានអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ បានឡើងបកស្រាយចម្រៀងដ៏មានអត្ថន័យ ជូនពរកូនប្រុសស្រីជាទីស្រឡាញ់ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលនេះ ជាមួយក្ដីសោមនស្ស និងអារម្មណ៍រំភើប ផ្ដល់នូវភាពកក់ក្ដៅ ក្នុងនាមជាលោកអ្នកមានគុណ គួរឱ្យស្ញប់ស្ញែងបំផុត រហូតដល់កូនក្រមុំស្រក់ទឹកភ្នែក ដោយក្ដីរំភើប។
តាមរយៈសកម្មភាពបែបនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម ផ្ទុះការសរសើរ និងចែករំលែកវីដេអូបន្តគ្នាព្រោងព្រាត ពេញចិត្តនូវការយកចិត្តទុកដាក់ដ៏ធំធេងពីសំណាក់ឪពុកម្ដាយ ដែលបង្ហាញភាពជាគំរូសម្រាប់ឪពុកម្ដាយផ្សេងទៀតនៅក្នុងសង្គម៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖